​លោក​ព្រះរាជ​ជ្ញា​រង​បាន​ដឹកនាំ​កំលាំង​ចុះ​ត្រូ​ត​ពិ​និ​ត​ឧបករណ៍​នេសាទ​ខុសច្បាប់​

0

​កំពង់ធំ​៖ បទល្មើស​នេសាទ​បាន​កក្រើក​ពេញ​ផ្ទៃ​ស្ទឹងសែន ជនល្មើស​បានធ្វើ​សកម្មភាព រុញ​ស៊ី​ប អូស​អួន ក្រឡា​ញឹក និង​អួន​កាំ​ង​កណ្តាលស្ទឹង ដោយ​គ្មាន​ការខ្លាច​ញញើត ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ជលផល សូម្បីតែ​ប​ន្តិ ដែល​ហេតុ​បណ្តាល​ឲ្យ​មានការ​សង្ស័យថា សង្កាត់រដ្ឋបាល​ជលផល​

ស្ទឹងសែន និង​សង្កាត់រដ្ឋបាល ជលផល​សន្ទុក ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​ហើយ បានជា​ពុំមាន​ការបង្ក្រាប​ថែមទាំង​បើកភ្លើង​ខៀវ​ទៀតផង​។​11_26_14_21_48

​ប្រភព​ពត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ប្រកបមុខរបរ​រុញ​ស៊ី​ប អូស​អួន ដោយ​ខុសច្បាប់​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ សង្កាត់រដ្ឋបាល​ជលផល​ស្ទឹងសែន និង​ផ្នែក​រដ្ឋបាល ជលផល មិនតែប៉ុណ្ណោះ​បង់​ទាំង​សមត្ថកិច្ច​ផ្សេងៗ និង​មាន​លោក សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល ចុះមក​ទាំង​ផ្នែក ទាំង​សង្កាត់ ទាំង​អធិការ មក​11_26_14_21_58

យកលុយ​រាល់​តែ​អាទិត្យ មានរឿង​អ្វីដែល​ត្រូវ​ខ្លាច ព្រោះ​ខំ​ចំណាយលុយ​អស់​រាប់លាន ទើប​ខំ​ស្រង់ដើម​មកវិញ ជាកស្តែង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ បញ្ញា​ជី​រាជ ស្ថិតនៅ ក្នុងភូមិ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ជា​អ្នករត់​ការ​ដ៏​សកម្ម ក្នុងការ​ជម្រុញ​ឲ្យ​មាន​បទល្មើស​នៅក្នុង​ភូមិ​នេសាទ​ដោយ​ខុសច្បាប់ ។​11_26_14_21_39

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក សាយ ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​កំលាំង​ធ្វើ​ការចុះ​ត្រូតពិនិត្យ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ស្ថិតនៅ​ភូម បញើ​ជី ឃុំ ត្បូង​ក្រពើ ស្រុក សន្ទុក ខេត្តកំពង់ធំ ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ធ្វើ​សកម្មភាព ក្នុងនោះដែរ​លោក​សាយ​ណូ​រ៉ា បាន​ណែនាំ​ឲ្យ​ក្រុម​អជីវ​ករ​ដែល​មានមុខ​របរ​នេសាទ​ត្រី ទាំង​៩​គ្រួសារ ដែលមាន​ឈ្មោះ យ៉ែម ហៃ លោក អេង ចែត លោក អៀ វេ​ង លោក11_26_14_22_4

សេង អ៊ិន លោក អេង ជ័យ លោក អេង ចែត និង​គ្រួសារ​ឯទៀត បញ្ឈប់​ជា បន្ទាន់​ការនេសាទ​ដោយ​ខុសច្បាប់ ព្រមទាំង​បាន​ណែនាំ​កុំ​ឲ្យ​ប្រើប្រាស់​អួន​វែង​លើស​ច្បាប់​កំណត់ និង​បទល្មើស​ឆក់​ត្រី ការ​រុញ​ស៊ី​ប អួន​កាំ​ង ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ម​ឆ្ឆា​ជាតិ ព្រមទាំង​បាន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នកនេសាទ​ខុសច្បាប់ ដើម្បី​កុំ​ឲ្យ​មានការ​លបលួច​DSC05487

នេសាទ​ដោយ ខុសច្បាប់​និង​អាណាធិបតេយ្យ ក្នុងនោះដែរ​លោក សាយ ណូ​រ៉ា បាន​ពន្យល់​ណែនាំ​អំពី​ច្បាប់​ដែល​កំណត់ ឲ្យ​មានទោស​ដោយសារតែ​ការនេសាទ ប្រើប្រាស់​ឧបករណ៍​ដែល​ត្រូវបាន​ហាមឃាត់ ។​
​ដោយ ប៊ុន រដ្ឋា