(ឧត្តរមានជ័យ)កាលពីល្ងាចថ្ងៃទី២៥ខែវិចិ្ឆកាឆ្នាំ២០១៤នៅសាលាបឋមសិក្សា អូរក្រូចបានរៀបចំពិធីចែកប័ណ្ណកម្មសិទិ្ធដីឆ្លីជូនប្រជាពលរដ្ឋចំនួន៩១គ្រួសារ ក្រោមអធិបតីភាព លោកស ថា វី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ.និងអភិបាលរងខេត្ត មន្ត្រីជំវិញខេត្តរួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទទៀតផង។
លោកគឹម គា វិនប្រធានមន្ទីរសូរិយោដីខេត្តបានឡើងធ្វើរបាយការណ៍ពីផលប៉ះពាល់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនតៃនិញសៀមរាបរយះពេលកន្លងមកនោះត្រូវបានដោះស្រាយបញ្ចប់។លោកស ថា វីអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ ផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋថា នៅពេលដែលចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យ រួចហើយ សូមកំឲ្យប្រជាពលរដ្ឋបន្ត
ការកាប់ទន្ទ្រានដីព្រៃទៀត. ហើយសំខាន់បំផុតនោះគឺសិស្សសាលាត្រូវជាសឲ្យឆ្ងាយពីគ្រឿងញៀន។លោកស ថា វី អភិបាលខេត្តបាបន្តទៀតថា ការដែលអាជា្ញធរស្រុក ខេត្ត អញ្ចើញចុះមកចែកប័ណ្ណកម្មសិទិ្ធដីនោះ ដោយយោងទៅតាមប្រសាសន៍ របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីនិងជាប្រធាន អាជា្ញធរដោះស្រាយទំនាស់ដីធ្លីទូទាំងប្រទេស បានកំណត់ឲ្យអាជា្ញធរខេត្តចុះកំណត់ព្រំផលប៉ះពាល់របស់ប្រជាពលរដ្ឋនិងក្រុមហ៊ុន
តៃនិញ សៀមរាបឲ្យបានត្រឹមត្រូវ ជាសវាងមានជំលោះដីធ្លីបន្តទៅទៀត។ហើយនៅក្នុងឱកាសនោះដែរ លោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានចែកប័ណ្ណកម្មសិទិ្ធដីធ្លីជូនប្រជាពលរដ្ឋទាំង៩១សឹបមួយគ្រួសារ ហើយប្រជាពលរដ្ឋទាំង៩១គ្រួសារនោះមានការសប្បាយត្រេកអរយ៉ាងខ្លាំងដែលពួកគាត់ទន្ទឹងរងចាំជាយូរណាស់មកហើយនោះ៕




































