​របួសធ្ងន់​-​ស្រាល​៣​នាក់ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ជាប់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ

0

កំពង់ឆ្នាំ៖​កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ វិច្ឆិកា ២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៨ និង​១២៩ ស្ថិត​ក្នុងភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ថ្នល់ជាតិ​លេខ​៥​ប្រះដេក​ក្នុង​ទឹកលូ

បណ្តាលឱ្យ​អ្នកដំណើរ​ក្នុង​រថយន្ត​ព្រលឹងចុងសក់ ។ ​មុនពេល​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ រថយន្តក្រុង​ខាងលើនេះ​បាន​កៀរ​ម៉ូតូ​មួយគ្រឿង​ទៀត​ក្នុង​ទិស​ស្របគ្នា​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ដែល​ចំនួន​អ្នករងរបួស​ធ្ងន់ និង​ស្រាល​ចំនួន​៣​នាក់ ។​1621947_367476810099096_9003338510613475956_n

​នគរបាល​ចរាចរណ៍​ស្រុក​បរិបូរណ៍​ដែល​បាន​ទៅពិនិត្យ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A. 9822 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​ចំណែក​អ្នកបើកបរ​ម៉ូតូ​ដែល​ត្រូវ​រថយន្ត​កៀរ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ឈ្មោះ ទៀង សុន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កន្លែងកើតហេតុ​ខាងលើ និង​អ្នកជិះ​ក្នុង​1898278_367476783432432_2598131064870341673_n

រថយន្តក្រុង រងរបួស​ធ្ងន់​មានឈ្មោះ យៀ វ៉ា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ និង​អ្នករងរបួស​ស្រាល​ម្នាក់ទៀត​ឈ្មោះ ជា បញ្ញា ភេទ​ស្រី អាយុ​២៤​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្រុងភ្នំពេញ តាម​ការសន្និដ្ឋាន​គ្រោះថ្នាក់​នៃ​ការ​ក្រឡាប់​រថយន្តក្រុង​ខាងលើនេះ បណ្តាលមកពី​ជាប់​ហ្វ្រាំងរថយន្ត ។1898242_367476843432426_2065868048836759243_n