ក្រុងប៉ោយប៉ែត៖ពលករខ្មែរជាច្រើនអ្នក ត្រូវបានតម្រួតថៃដឹកបញ្ជូនមកតាមរថយន្តទ្រុង ស្ទើរតែរាល់ថ្ងៃ បង្កអោយជនរងគ្រោះខ្មែរមួយចំនួន រងគ្រោះថ្នាក់ដោយសារខ្យល់គរ ជាបន្តបន្ទាប់ជាក់ស្តែងមានស្ត្រីម្នាក់ ដែលមានទំនង់ពពោះរហូតដល់៣ខែ បានដូលសន្លប់នៅក្នុងរថយន្ត របស់តម្រូ
តថៃខណះដែលតម្រួតខាងលើនោះ ប្រមូលពលករចំណាក់ស្រុកខ្មែរញាត់ក្នុងរថយន្តណែនតាន់តាប់ បង្កអោយនាងរងគ្រោះដែលមានផ្ទៃពោះនោះដួលសន្លប់រយះពេល៣ម៉ោងឯណោះ។ក្នុងហេតុការខាងលើនោះ គឺកើតមាននៅម៉ោង៧ ៤០នាទីយប់ ក្នុងថ្ងៃទី២៥ ខែវិច្ចិការ ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចអាគារទទួលពលករថ្មី ដែលស្ថិតនៅក្នុងភូមិ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែល ពលករខ្មែររាប់ម៉ឺនអ្នក ត្រូវបានថៃប្រមូល ចេញពីប្រទេសរបស់គេហើយចាប់បញ្ជូនមកជាបន្តបន្ទាប់ មកស្រុកកំណើតរបស់ខ្លួនវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសព្វថ្ងៃនេះ ។
នៅកន្លែងកើតហេតុ ត្រូវបានគេសង្គេតឃើញថា មានខ្មែរម្នាក់ឈ្មោះ ម៉ៅទី អាយុ២៥ ឆ្នាំ រស់នៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ មានុខរបរជាពលករចំណាក់ស្រុក ត្រូវបានដួលសន្លប់នៅក្នុងរថយន្ត ដោយសារថៃ ចាប់បង្ខំអោយពលករចំណាក់ស្រុកឈរនៅក្នុងរថយន្តរបស់ពួកគេចាប់ពី៥០ រហូតដល់៧០នាក់ឯណោះ ទើបបង្កអោយមានអ្នកខ្លះដួលសន្លប់បែបនេះតែម្តងទៅ ។
នាងរងគ្រោះដែលមានឈ្មោះខាងលើនោះ បានបញ្ជាក់ថា ពួកគេបានចេញទៅចំណាក់ស្រុកតាមច្រករបៀងមានរយះពេល៥ថ្ងៃហើយ ក្រោយមកក៏ត្រូវតម្រួតថៃចាប់បញ្ជូនអោយមកវិញយ៉ាងដូចឆ្នេះ នាងបានបន្តទៀតថា ការដួលសន្លប់របស់នាងនោះ គឺដោយសារតែការឈរបព្ជ្រៀតគ្នាទើបធ្វើអោយគាត់ខ្យល់គរដួលសន្លប់តែម្តងទៅ ហើយគាត់ក៏មានផ្ទៃពោះចំនួន៣ខែទៀតផង ដោយឡែក លោកស្រីស៊ីណាំយ៉ុង អនុប្រធាននៃគណះកម្មការរៀបចំការទទួលពលករចំណាក់ស្រុក ដែលថៃបញ្ជូនមករាល់ថ្ងៃនោះ បានបញ្ជាក់ថា ក្នុងមួយខែៗ គឺថៃបាន
បញ្ជូនពលករខ្មែរយើងមកស្រុកកំណើតវិញតាមរថយន្ត របស់គេដែលមានពេលខ្លះ ក្នុងរថយន្តមានត្រឹម៥០នាក់ ទៅ៦០នាក់ ឯណោះ ហើយក៏មានពេលខ្លះពលរដ្ឋខ្មែរយើងមួយចំនួនបានរងគ្រោះថ្នាក់ដល់ខ្យល់គរ ដួលសន្លប់ពេញរថយន្ត លោកស្រីបានបន្តទៀតថា ករណីដួលសន្លប់ពលករខ្មែរយើងនោះ គឺវាមិនមែនមានរាល់ថ្ងៃនោះទេ យ៉ាងតិចបំផុតក្នុងមួយ១ មានតែម្នាក់ប៉ុណ្ណោះ លោកស្រីក៏បានបន្ថែមទៀតថា ដូចជាករណីក្មួយស្រីដែលមានផ្ទៃពោះ
នោះ គឺកម្លាំងចម្រុះរបស់លោកស្រីបានជួយ យកនាងទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរ ហើយ លោកស្រីក៏បានសំណូមពរ ទៅដល់តម្រួតថៃជារៀងរាល់ថ្ងៃ គឺសុំមិនអោយពួកគាត់ដាក់ពលករច្រើនពេកនៅក្នុងរថយន្ត តែមានពេលខ្លះគេក៏គោរពតាម ខ្លះទៀតគេមិនបានអនុវត្តតាមនោះទេ ដោយសារអ្នកបើកបរផ្លាស់វេនគ្នា៕