​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ជាប់​ហ្វ្រាំង​ទាញ​ចង្កូត​ទៅ​កៀរ​ម៉ូតូ​មួយគ្រឿង​ទើប​ក្រឡាប់​ដេក​ ​ក្នុង​លូទឹក​បណ្តាលអោយ​រង​បួស​ធ្ងន់​ស្រាល​៣​នាក់

0

​កំពង់ឆ្នាំង​៖ អោយ​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់​និង​អ្នកជិះ​ចំនួន​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​កៀរ​ម៉ូតូ​មួយគ្រឿង​ក្រឡាប់​ខ្លួនឯង​ធ្លាក់​ចេញពី​ថ្នល់ជាតិ​លេខ​៥​ដែល​នេះ​ជាការ​អះអាង​របស់​សម​ត្ថ​កិច្ច​នគរបាល​ស្រុក ។

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៨​និង​១២៩ ស្ថិត​ក្នុងភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ។q1

​ ​លោក រស់ ប៊ុន​ណា​រិ​ទ្ឋ នាយ​នគរបាល​ចរាចរ​ណ៏​ស្រុក​បរិបូណ៌​ដែល​បាន​ទៅ ពិនិត្យ​កន្លែង​កើត ហេតុ​បាន​និយាយ​អោយដឹងថាៈ រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A. 9822 បើក​​បរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ដែល​ត្រូវ​រថយន្ត​កៀរ​បណ្តាលអោយ​រងរបួស​ធ្ងន់​​មានឈ្មោះ ទៀង សុន អាយុ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ និង​​អ្នក​ជិៈ​ក្នុង​រថយន្តក្រុង រងរបួស​ធ្ងន់​មានឈ្មោះ យៀ វ៉ា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ​​និង​អ្នករងរបួស​ស្រាល​ម្នាក់ទៀត​ឈ្មោះ ជា បញ្ញា ភេទ​ស្រី​អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ។e6

​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថាៈ មុនពេល​កើតហេតុ មាន​រថយន្តក្រុង​ខាងលើ បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ បាន​ជាប់​ហ្វ្រាំង បណ្តាលអោយ​រថយន្ត​ទាញ​ចង្កូត​មក​ស្តាំ​ដៃ​រួច​ទៅបុក​និង​បុរស​ឈ្មោះ ទៀង សុន កំពុង​ជិៈ​ម៉ូតូ​ម៉ាក ឌ្រី​ម​១២៥ សេរី​២០១២ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C. 7894 ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​ធ្លាក់ចូល​ទៅក្នុង​ទឹកលូ រួច​ទើប​រថយន្ត​ក្រឡាប់​ទៅក្នុង​ទឹកតែ​ម្តង​។​e4
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​រងរបួស​ធ្ងន់​ចំនួន​២​នាក់​ខាងលើ (​ម្នាក់​ជា​អ្នក​ជិៈ​ម៉ូតូ​ម្នាក់ទៀត​​ជា​អ្នក​ជិៈ​រថយន្តក្រុង​) ត្រូវបាន​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​នារី​រងរបួស​ស្រាល ក្រោយពី​លាង​និង​រុំ​របួស​នៅ​មណ្ឌល​សុខភាព​ឃុំ​រួចហើយ​បាន​បន្តដំណើរ​ទៅមុខទៀត​ជាមួយ​អ្នកដំណើរ​ជាច្រើន​អ្នក​ទៀត​ដែលមាន​របួស​បន្តិចបន្តួច ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង​បាន​គេចខ្លួនបាត់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​រថយន្ត​នៅ​ពុំទាន់​មាន​រថយន្តស្ទូច​ចេញពី​កន្លែង​នៅឡើយ​ទេ​ព្រោះតែ​រថយន្តស្ទូច​មក​មិនទាន់​ដល់ ។e5
​ ​មន្ត្រី​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​និយាយថាៈ គ្រោះថ្នាក់​​ខាងលើ​បង្កឡើង​ដោយសារ​រថយន្ត​ដែល​អ្នកបើកបរ​មិនបាន​ប្រុងប្រយ័ត្ន ត្រួតពិនិត្យ​យានយន្ត​អោយបាន​ហ្មត់ចត់​មុន​ចេញដំណើរ ៕e3 e2