​ឃាត់ខ្លួន​ថៅកែ​ក្លឹប​អា​ម៉ា​ហ្សូ​ន​និង​សន្តិសុខ​ម្នាក់​ពីបទ​បង្ករ​របួសស្នាម​

0

​ ​ស្ទឹងត្រែង​៖​ថៅកែ​ក្លិប​អា​ម៉ា​ហ្សូ​ន​និង​សន្តិសុខ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​ដោយ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ពីបទ​ញួ​សញុ​ង​និង​បង្ក​របួសស្នាម​ដោយ​ចេ​នា បញ្ជូន ទៅកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​ធ្វើការ​សួរនាំ ។

​គួ​រំលឹក​ផងដែរ​ថា​កាលពី​យប់​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅវេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៤ នៅក្នុង​ក្លឹប​អា​ម៉ា​ហ្សូ​ន មានការ​ទាស់​ពាក្យសំដី​គ្នា រវាង​សន្តិសុខ​ក្លឹប​និង ភ្ញៀវ ដែល​ចូលទៅ​រាំលេង​កម្សាន្ត​នៅ​ទីនោះ សន្តិសុខ​បាន​ប្រើ​ដំបងឆក់ និង​វាយ​ទៅលើ​បុរស​ម្នាក់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​ ​DSCN9818

​មន្ត្រី​អាវុធហត្ថ​បានអោយដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ​ទីន ជួប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ ព្រែក សង្កាត់​/​ក្រុង​/​ស្ទឹងត្រែង ។​ចំណែក​ជនបង្ក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១​ឈ្មោះ​ឌុ​ច ស​ម្ភ​ស្ស ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជា​ថៅកែ​ក្លិប​អា​ម៉ា​ហ្សូ​ន និង​ហាង​ខារ៉ាអូខេ​សួន​រីករាយ ២ ឈ្មោះ​ឡុង​ទូច ហៅ​ម៉ាប់​ភេទ​ប្រុស​អាយុ​២៧(​ជនបង្ក​) ជា​សន្តិសុខ​ក្លិប​អា​ម៉ា​ហ្សូ​ន និង​មាន​ទីលំនៅ​ក្នុងភូមិ​រា​ជានុ​កូ​ល​សង្កាត់ ក្រុង​ស្ទឹងត្រែង ។​_[2014.11.26_14.53

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ឱ្យដឹងទៀតថា យោងតាម​ពាក្យបណ្តឹង​នៅ​យប់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​រួម​និង​មិត្តភក្តិ​ជាច្រើន​នាក់​ទៀត​បាននាំគ្នា​ចូលទៅ​រាំ​កម្សាន្ត​ក្នុង​ក្លឹប​អា​ម៉ា​ហ្សូ​ន​។​ក្រោយពី​ផឹកស៊ី​អស់​ជាច្រើន​ម៉ោង ជនរងគ្រោះ​ក៏បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​តែម្នាក់ឯង​។​ពេលនោះ​ដើរ​ប៉ះទង្គិច​គ្នា​បាន​ទាស់​ពា​ក្សស​ម្តី​ជាមួយ​សន្តិសុខ​ម្នាក់ តែ​រឿងនេះ​ត្រូវបាន​បញ្ចា​ប់​ហើយ​។​ប៉ុន្តែ​ពេលដែល​ជនរងគ្រោះ និង​មិត្តភក្តិ​ចេញពី​ក្លឹប​គោលបំណង​មក​ផ្ទះ ក៏ត្រូវ​សន្តិសុខ​តាម​ដល់​មាត់​ច្រកចេញ វាយ​នឹង​ដំបងឆក់ បណ្តាល​ឲ្យ​រងរបួស​បែក​លើ​ចិញ្ចើម ប៉ោង​ភ្នែក ហូរឈាម​កក្លាក់ ភ្លាមនោះ​មិត្តភក្តិ​រួម​ដំណើរ​ជាមួយ​បាន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។​

​ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​២៣​វិ​ច្ឆ​កា​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​រក​យុ​ត្តិ​ធ​មិ៍ តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ នៅ​ព្រឹក​ថ្ងៃទី​២៥ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ​ខេត្ត​បន្តទៀត​។​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​កម្លាំង​កងរាជអាវុធហត្ថ​ក៏បាន​ចុះទៅ ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ជា​សន្តិសុខ​ម្នាក់ និង​ថៅកែ​យកមក​ធ្វើការ​សា​សួរ ក្រោម​ចម្លើយសារភាព​របស់​ឈ្មោះ​ឡុង ទូច បាន​ឆ្លើយ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ឆក់​និង​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ក្រោម​ការបញ្ជា​របស់លោក​ឌុ​ច ស​ម្ភ​ស្ស​ថៅកែ​ក្លឹប​ដោយសា​នៅ​ថ្ងៃ​២៥​ខែតុលា​មានការ​ប្រជុំ​សន្តិសុខ​ក្នុង​ក្លិប ប្រគល់​ដំបងឆក់​ទៅអោយ​សន្តិសុខ​ថា បើ​មានរឿង​ត្រូវធ្វើ​ការអប់រំ តែបើ​មិន​ស្តាប់ ឆក់​ទៅ​ថៅកែ​ជា​អ្នកទទួលខុសត្រូវ​។​

​ប្រភពពី​ក្នុង​ក្លិប​អា​ម៉ា​ហ្សូ​ន​បាន​ទំលាយ​អោយដឹងថា​នៅ​ព្រឹក​ថ្ងៃ​២៦​វិ​ច្ឆ​កា​នេះ សន្តិសុខ​ក្នុង​ក្លិប​អា​ម៉ា​ហ្សូ​ន មានការ​ប្រជុំ​មួយ​ក្រោម​ការរៀបចំ​របស់​ម្ចាស់​ក្លិ​ច ក្នុងការ​ឆ្លើយបំភ្លឺ​នៅ​តុលាការ គេ​អោយ​ឆ្លើយ​ទម្លាក់កំហុស​ទាំងស្រុង​ទៅលើ​សន្តិសុខ​ឈ្មោះ​ឡុង​ទូច​ដើម្បីអោយ​ថៅកែ​រូបនោះ​រួចផុត​ពី​ការចោទប្រកាន់​ក្នុងករណី​ខាងលើនេះ និង​ធ្វើការ​រត់ការ​ដោះ​ជា​ក្រោយ​។ ហើយ​ករណីនេះ​ក៏មាន​ការអន្តរាគមន៍ ពី​អ្នកមាន​ណា​ច​នៅ​ពី​ក្រោយខ្នង​ផងដែរ​។​ប្រជាពលរដ្ឋ​កំពុងរ​ង​ចាំ​មើលថា​តើ​អ្នកមាន​លុយ​និង​អ្នកមានអំណាច​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់​បានដែរ​ឬ​អត់​?​។​DS.11.26_14.52
​បច្ចុប្បន្ន​ឈ្មោះ​ឌុ​ច ស​ម្ភ​ស្ស​ថៅកែ​ក្លិប​អា​ម៉ា​ហ្សូ​ន​រួមជាមួយ​សន្តិសុខ​ម្នាក់​ឈ្មោះ​ឡុង​ទូច​កំពុង ឃុំខ្លួន នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្ថិតក្រោម​ការសាកសួរ​ពី​ជំនាញ ដើម្បី​ក៏​សាង​សំណុំរឿង នាំខ្លួន​ទៅកាន់​តុលាការ​ស៊ើបអង្កេត​បន្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕