ខេត្តរតនគិរីៈ មានឧកញ៉ាម្នាក់ឈ្មោះរដ្ឋ សុខន បាននិងកំពុងធ្វើផ្លូវដាក់គ្រឿងចក្រ សង់រោងចក្រកែច្នៃឈើគ្រប់ប្រភេទ នៅតំបន់ព្រះរាជក្រឹត្សនិងអនុក្រឹត្យក្នុងដែនជម្រុកសត្វព្រៃលំផាត់ ដែលមានចំនួនដី៩០០០ហិកតា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ និងឃុំបរខាំ ស្រុអូរយ៉ាដាវ នៅពេលថ្មីៗ
នេះ។ ប្រភពពត៌មានពីស្រុកលំផាត់បានអោយដឹងការពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គឺមានឧកញ៉ាម្នាក់ឈ្មោះរដ្ឋ សុខន កូនកាត់វៀតណាម និយាយខ្មែរមិនសូវច្បាស់ មានតួនាទីជាប្រធានសហព័ន្ធកីឡាអូឡាំពេជ្យ ធ្លាប់រត់ស ជ ណ ដីសម្បទានសេដ្ឋកិច្ច និងស ជ ណ រ៉ែក្នុង
ដីពីស្តីការគណៈរដ្ឋមន្ត្រីដើម្បីយក ស.ជ.ណ នេះអោយឈ្មួញវិនិយោគបន្ត ដូចជានៅស្រុកអូរយ៉ាដាវ ហើយពេលថ្មីនេះឧកញ៉ារដ្ឋ សុខន បានរត់ដីស.ជ.ណ នៅក្នុងដែនជម្រុកសត្វព្រៃលំផាត់ហើយបានធ្វើផ្លូវចូលទៅក្រុមហ៊ុនបង្កើតរោងចក្រអារឈើមានម៉ាស៊ីនរ៉ៃពី១០-១៥ខ្សែ ហើយគ្រឿងចក្រសំរាប់ឈួសឆាយកាប់បំផ្លាញព្រៃឈើដែនជម្រុកសត្វព្រៃយ៉ាងអាណាធិតេយ្យគ្មានសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាប និងទប់ស្កាត់នោះទេ ដោយលោកឧកញ៉ាមានខ្នងបង្អែកនៅខេត្តរតនគិរី។
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះលោកឧកញ៉ារដ្ឋ សុខន បានទូរស័ព្ទប្រាប់សន្តិសុខរោងចក្រថា អោយអ្នកសារពត៌មានសួរទៅចៅហ្វាយខេត្តទៅ។ លោកកគង់ ស្រ៊ុន អភិបាលស្រុកលំផាត់ធ្លាប់មានប្រសាសន៍ថា ចំពោះដី៩០០០ហិកតានៅដីដែនជម្រុកសត្វព្រៃលំផាត់នោះ លោកមិនអាចទប់ស្កាត់បានទេ ព្រោះផុតពីសមត្ថភាពរបស់លោក ដោយលោកបន្តទៀតថាចំពោះឧកញ៉ារដ្ឋ សុខន ដាក់ម៉ាស៊ីអារឈើទាំងនោះមិនទានច្បាប់គ្រប់គ្រាន់នោះទេ។
គួរបញ្ជាក់ថាជុំវិញការសុំដីអាជ្ញាប័ណ្ណទៅទីស្តីការគណៈរដ្ឋមន្ត្រីនោះគឺឧកញ៉ាច្រើនតែដាក់ដីព្រៃរិចរល់ ដីហិល សុំស្តារដីធ្វើកសិកម្ម ប៉ុន្តែផ្ទុយទៅវិញប្រភេទព្រៃស្រោ តំបន់ព្រះរាជក្រិត្យ និងអនុក្រិត្យហើយសុទ្ធជាប្រភេទឈើប្រណិត។ ហើយស.ជ.ណ ដែលចេញអោយឧកញ៉ារូបនោះក៏សាងមានសាលារៀ មណ្ឌលសុខភាព ផ្លូវថ្នល់ ទីផ្សារ វត្តអារាម ប៉ុន្តែធាតុពិតឧកញ៉ារដ្ឋ សុខន ដាក់ម៉ាស៊ីរ៉ៃអារទៅវិញ ដោយពុំអនុវត្តន៍ដូចបញ្ជា ស.ជ.ណ នោះទេ នេះជាទង្វើផ្ទុយពីបទបញ្ជារបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនវិនិយោគនៅខេត្តរតនគិរីមានចំនួន៣៧ក្រុមហ៊ុន ដែលមានស.ជ.ណ ហើយក្រុមហ៊ុនទាំងនោះភាគច្រើនក៏មិនខុសពីក្រុមហ៊ុនឧកញ៉ារដ្ឋ សុខន នោះដែរ កាប់បំផ្លាញឈើប្រណិតអស់ពីព្រៃហើយប្រគល់ដីអោយរដ្ឋវិញ៕