ប្តី​ចូល​រក​ឈើ​គ្រញូង​លើ​ភ្នំ​ដងរែក​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​ប្រពន្ធ​ស​ង្ស​យ័​ថា​ស្លាប់​ក៏​នា​បងប្អូន​ធ្វើបុណ្យ​អោយ​

0

(​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)បទ​ចំរៀង​មួយ​បទ​របស់លោក​សុ​ី​ន​សុ​ី​សាមុត​និង​អ្នកស្រី​រស់​សេរី​សុទ្ធា​ដែល​មា​នំ​ណង​ជើង​ថាះ​(​សន្យា​បី​ថ្ងៃ​)​គឺជា​បទំ​រៀង​មួយ​ដែល​បាន​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​មនោ​សញ្ច​នា​ដ៏​ផ្អែមល្ហែម​របស់​គូរ​ស្នេ​ហ៏​មួយគូរ​ដែល​ស្រលាញ់គ្នា​ប្តូរផ្តាច់​ទីបំផុត​ព្រហ្ម​លិខិត​ពិតជា​កំណាច​ណាស់​បាន​បំបែក​

ពួកគេ​ដោយ​ក្តី​សោ​កស​ង្រែ​ងរ​ក​ទី​បំផត​គ្មាន​៕​ត្រង់​ឃ្លា​មួយ​ន​យ័​បទ​ចំរៀង​ដែលមាន​ន​យ័​ថា​(​បើ​ហួស​បី​ថ្ងៃ​ដូច​ពា​ក្សស​ន្យា បាត់ស្រមោល​រៀម​រ៉ា គឺ​មរណា​ហើយ​ស្ងួន ធ្វើបុណ្យ​ផ្សង​អោយ​ប​ផង​ណា​នឹមនួន យើង​ផ្សង​ជួប​ជួន បងហើយ​និង​ស្ងួន​នា​ជាតិ​ថ្មី​អើយ​) ដែល​ត្រង់​អត្ថ​ន​យ័​នៃ​បទ​ចំរៀង​នេះ បានធ្វើអោយ​ស្រដៀង​និង​ខ្សែរ​ជីវិត​ស្ត្រី​ម្នាក់​ដែលមាន​កូនតូចៗ​ក្នុងបន្ទុក​ចំនួន​បីនាក់​ហើយ​ប្តី​បាន​ឡើង​ភ្នំ​រុ​ុ​ករក​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ជាច្រើន​ថ្ងៃ​មកហើយ​មិនឃើញ​ត្រឡ់​មក​ផ្ទះ​វិញ​ទេ ដែល​ធ្វើអោយ​គាត់​ស​ង្ស​យ័​ថា​ប្តី​របស់គាត់​ពិតជា​ស្លាប់​ដោយ​ត្រូវ​ក្រុម​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​ហើយ​៕images (1)

ស្ត្រី​ឈ្មោះ​គី​សុ​ី​ណា​អាយុ​35​ឆ្នាំ​មានកូន​ក្នុងបន្ទុក​បីនាក់​រស់នៅ​ភូមិ​សិរី​មង្គល់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​បាន​និយាយ​រៀបរាប់​ដោយ​ក្តី​ស្រពាប់​ស្រពោន​ក្នុង​ចិត្ត​ថាះ​ប្តី​របស់គាត់​ដែល​បាត់​ខ្លួន​ស​ង្ស​យ័​ត្រូវ​ក្រុម​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​មានឈ្មោះ​សៅ​ប៊ឿ​ន​អាយុ​34​ឆ្ណាំ​៕​images (2)

ស្ត្រី​ដ៏​ដែល​បានអោយដឹង​បន្ថែមទៀត​ថាះ​កាលពី​ថ្ងៃទី​17​ខែវិច្ឆិការ​ឆ្នាំ​2014​វេលា​ម៉ោង​5​ល្ងាច​ប្តី​របស់គាត់​រួម​និង​អ្នកភូមិ​ចំនួន​5​នាក់​ផ្សេងទៀត​បាន​ឡើង​ភ្នំ​ចូល​ទឹកដី​ថៃ​ដើម្បី​រុក​ក​ឈើ​គ្រញូង ស្រាប់តែ​នៅ​ម៉ោង​7​យប់​គាត់​ឭ​សូរ​ស្នូរ​កាំភ្លើង​ជាច្រើន​គ្រាប់​ម្តុំ​ជិត​អាង​15​ក្នុង​ទក​ដី​ថៃ លុះ​ព្រឹក​ឡើង​ថ្ងៃទី​18​គាត់​បាន​ឭ​គេ​និយាយថា​មាន​អ្នករងគ្រោះ​ម្នាក់​បាន​ឡើង​រថយន្ត​ទៅ​ខេត្តបាត់ដំបង ចំណែក​អ្នក​ដៃ​ល​រត់​រួច​បានគេច​ខ្លួន​ចេញពីផ្ទះ​បាត់អស់​ហើយ​មិនអាច​សួរ​អ្នកណាម្នាក់​អោយដឹង​រឿង​ឡើយ​៕​

ហើយ​គាត់​គិតថា​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​បើ​ប្តី​របស់គាត់​នៅរស់​ពិតជា​វិលត្រឡប់​មកជួបជុំ​ប្រពន្ធ​កូន​វិញ​មិន​ខាន ហើយ​ពេលនេះ​គាត់​បាន​ពិភាក្សា​ជាមួយ​បងប្អូន​នៅឯ​ស្រុក​និង​រៀបចំ​ធ្វើបុណ្យ​បន្តិច​ប​ន្ទួ​ច​ដើម្បី​ឧទ្ទិស​ជូន​គាត់​៕images

លោក​វ​រះ​សេនី​យ៏​ឯក​អ៊ុក​គឹម​លី​ប្រធាន​កា​រិ​យា​ល​យ័​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ​ប្រចាំ​ច្រក​អន្តរជាតិ​អូរ​ស្មាច់​បាន​មាន​ប្រសា​ន៏​តាម​ទូរ​សព្ទ័​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ថាះ​បុរស​ឈ្មោះ​សៅ​ប៊ឿ​ន​ដែល​ប្រពន្ធ​ស​ង្យ​យ័​ថា​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​ស្លាប់​នោះ គឺ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​គី​សុ​ី​ណា​បាន​ប្តឹង​មក​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​អោយជួយ​ស្រាវជ្រាវ​៕​លោក​អ៊ុក​គឹម​លី​បាន​បន្តទៀត​ថាះ​ក្រោយ​ទទួលបាន​ពា​ក្ស​បណ្តឹង​ពី​ស្ត្រី​ខាងលើ​លោក​បាន​ចាត់តាំង​កំលាំង​ចុះ​ទំនាក់ទំនង​ជាមួយ​ខាង​ថៃ​បើ​ទទួលលទ្ធផល​យ៉ាងណា​លោក​និង​ប្រាប់​តាម​ក្រោយ​៕