(ខេត្តឧត្តរមានជ័យ)បទចំរៀងមួយបទរបស់លោកស៊ិនស៊ីសាមុតនិងអ្នកស្រីរស់សេរីសុទ្ធាដែលមានំណងជើងថាះ(សន្យាបីថ្ងៃ)គឺជាបទំរៀងមួយដែលបានឆ្លុះបញ្ជាំងអំពីមនោសញ្ចេតនាដ៏ផ្អែមល្ហែមរបស់គូរស្នេហ៏មួយគូរដែលស្រលាញ់គ្នាប្តូរផ្តាច់ទីបំផុតព្រហ្មលិខិតពិតជាកំណាចណាស់បានបំបែកពួកគេដោយក្តីសោកសង្រែងរកទីបំផតគ្មាន៕
ត្រង់ឃ្លាមួយន័យបទចំរៀងដែលមានន័យថា(បើហួសបីថ្ងៃដូចពាក្សសន្យា បាត់ស្រមោលរៀមរ៉ា គឺមរណាហើយស្ងួន ធ្វើបុណ្យផ្សងអោយបងផងណានឹមនួន យើងផ្សងជួបជួន បងហើយនិងស្ងួននាជាតិថ្មីអើយ) ដែលត្រង់អត្ថន័យនៃបទចំរៀងនេះ បានធ្វើអោយស្រដៀងនិងខ្សែរជីវិតស្ត្រីម្នាក់ដែលមានកូនតូចៗក្នុងបន្ទុកចំនួនបីនាក់ហើយប្តីបានឡើងភ្នំរុករកឈើគ្រញូងក្នុងទឹកដីថៃជាច្រើនថ្ងៃមកហើយមិនឃើញត្រឡ់មកផ្ទះវិញទេ ដែលធ្វើអោយគាត់សង្សយ័ថាប្តីរបស់គាត់ពិតជាស្លាប់ដោយត្រូវក្រុមទាហ៊ានថៃបាញ់ស្លាប់ហើយ
៕
ស្ត្រីឈ្មោះគីស៊ីណាអាយុ35ឆ្នាំមានកូនក្នុងបន្ទុកបីនាក់រស់នៅភូមិសិរីមង្គល់ សង្កាត់អូរស្មាច់ ក្រុងសំរោងបាននិយាយរៀបរាប់ដោយក្តីស្រពាប់ស្រពោនក្នុងចិត្តថាះប្តីរបស់គាត់ដែលបាត់ខ្លួនសង្សយ័ត្រូវក្រុមទាហ៊ានថៃបាញ់ស្លាប់មានឈ្មោះសៅប៊ឿនអាយុ34ឆ្នាំ៕
ស្ត្រីដ៏ដែលបានអោយដឹងបន្ថែមទៀតថាះកាលពីថ្ងៃទី17ខែវិច្ឆិការឆ្នាំ2014វេលាម៉ោង5ល្ងាចប្តីរបស់គាត់រួមនិងអ្នកភូមិចំនួន5នាក់ផ្សេងទៀតបានឡើងភ្នំចូលទឹកដីថៃដើម្បីរុកកឈើគ្រញូង ស្រាប់តែនៅម៉ោង7យប់គាត់ឭសូរស្នូរកាំភ្លើងជាច្រើនគ្រាប់ម្តុំជិតអាង15ក្នុងទកដីថៃ លុះព្រឹកឡើងថ្ងៃទី18គាត់បានឭគេនិយាយថាមានអ្នករងគ្រោះម្នាក់បានឡើងរថយន្តទៅខេត្តបាត់ដំបងចំណែកអ្នកដែលរត់រួចបានគេចខ្លួនចេញពីផ្ទះបាត់អស់ហើយមិនអាចសួរអ្នកណាម្នាក់អោយដឹងរឿងឡើយ៕
ហើយគាត់គិតថារយះពេលប៉ុន្មានថ្ងៃនេះបើប្តីរបស់គាត់នៅរស់ពិតជាវិលត្រឡប់មកជួបជុំប្រពន្ធកូនវិញមិនខាន ហើយពេលនេះគាត់បានពិភាក្សាជាមួយបងប្អូននៅឯស្រុកនិងរៀបចំធ្វើបុណ្យបន្តិចបន្ទួចដើម្បីឧទ្ទិសជូនគាត់៕
លោកវរះសេនីយ៏ឯកអ៊ុកគឹមលីប្រធានការិយាលយ័ទំនាក់ទំនងព្រំដែនខ្មែរ-ថៃប្រចាំច្រកអន្តរជាតិអូរស្មាច់បានមានប្រសាន៏តាមទូរសព្ទ័ប្រាប់អ្នកយកពត៏មានយើងថាះបុរសឈ្មោះសៅប៊ឿនដែលប្រពន្ធសង្យយ័ថាត្រូវទាហ៊ានថៃបាញ់ស្លាប់នោះ គឺស្ត្រីជាប្រពន្ធឈ្មោះគីស៊ីណាបានប្តឹងមកមន្ត្រីទំនាក់ទំនងព្រំដែនអោយជួយស្រាវជ្រាវ៕លោកអ៊ុកគឹមលីបានបន្តទៀតថាះក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីខាងលើលោកបានចាត់តាំងកំលាំងចុះទំនាក់ទំនងជាមួយខាងថៃបើទទួលលទ្ធផលយ៉ាងណាលោកនិងប្រាប់តាមក្រោយ៕




































