​តុលាការខេត្ត​បន្ទាយមានជ័យ​មិនទាន់​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ជួញដូរ​គ្រឿងញៀន​នៅ​ប៉ោយប៉ែត​ទេ​

0

​បន្ទាយ​មាន​ជ័​យះ​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ដែល​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ប៉ោយប៉ែត​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រ​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៥​វិច្ឆិកា​២០១៤​លើ​ករណី​ថ្នាំញៀន​៥៦​ថង់​តូច​តុលាការខេត្ត​បន្ទាយមានជ័យ​មិនទាន់​សម្រេច​ថា​ត្រូវ​ឃុំខ្លួន​ប​ណ្ណោះ​អាសន្ន​ឬ​យ៉ាងណា​នៅ​

ទ្បើ​យ​ទេ​មកដល់​ថ្ងៃទី​២៦​វិច្ឆិកា​នេះ​។​លោក ធិ​ន សិ​ុ​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​បានអោយដឹងថា ជនសង្ស័យ​២​នាក់​នោះ​១-​ឈ្មោះ មុយ ធី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ និង​២-​ឈ្មោះ ស៊ុន ណារិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ដូង​ហុង ស្រុក​ជីក្រែង ខេត្តសៀមរាប​។​photo 1

ដែល​ត្រូវបាន​ប៉ូលិស​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​កាលពី​យប់​ម៉ោង​១​និង​៣០​នាទី​ចូល​ថ្ងៃទី​២៥​វិច្ឆិកា​២០១៤​រួម​និង​គ្រឿងញៀន​ប្រភេទ​ម្សៅ​ខេ​ទឹកកក ៥១​ថង់​តូច ហើយ​បន្ត​ឆែកឆេរ​បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យ​នា​ព្រឹក​រកឃើញ​បំពង់​ជក់​១ ជញ្ជីង​ថ្លឹង​១ ដែកកេះ​៤ ថ​ហ់​ប្លា​ស​ស្ទិ​ច​តូចៗ​សំរាប់​ច្រកថ្នាំ​ចែកចាយ​មួយចំនួន​។​

លោក បន្តទៀតថា​ជនសង្ស័យ​ទាំង​ពីនេះ​រួម​និ​ង្នះ​ក​ប្រើប្រាស់​២​នាក់​ទៀត​ជំនាញ​របស់លោក​បានក​សាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​រួចហើយ​កាលពី​រសៀល​ថ្ងៃទី​២៥​តែដោយសារ​ពេលវេលា​មិនទាន់​គ្រប់គ្រាន់​តុលាការ​មិនទាន់​សំរេច​ថា​ត្រូវ​ឃុំខ្លួន​ប​ណ្ណោះ​អាសន្ន​ឬ​យ៉ាងណា​នោះទេ​ដោយ​អោ​យម​កុ​ឃុំខ្លួន​នៅ​កន្លែង​ប៉ូលិស​សិន​ដើម្បី​បញ្ជូនទៅ​ថ្ងៃនេះ​ទៀត​។​image

សូម​បញ្ជក់​ថា​ប៉ុន្មាន​ថ្ងៃនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រុង​របស់​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប​បានការ​ណី​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​បញ្ជូនទៅ​តុលាការ​៕