អង្គស្នួល=បុរសជាតិឥណ្ឌាម្នាក់ត្រូវបានកំលាំងអន្តោប្រវេសន៏នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការណ៏ជាមួយអធិការដ្ឋានស្រុកអងគស្នួលនិងប៉ុស្តិរដ្ឋាលឃុំលំហាច ចុះឃាត់ខ្លួននៅចំណុចភូមិ អណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ករណីចុះឃាត់ខ្លួនបុរសជាតិឥណ្ឌា
នេះបានធ្វើឡើង នៅថ្ងៃទី ២៥វិច្ចិកា ឆ្នាំ២០១៤ និងមានសហការពីអាជ្ញាធរមូលដ្ឋាន ។ជនជាតិឥណ្ឌាម្នាក់ដែលបាន ឃាត់ខ្លួនមានឈ្មោះ ផេន ឌឹដេបណារ៉ាយ៉ាន (pen dedeb narayan)ភេទប្រុស ឆ្នាំខែកំណើត ១៥/០៦/១៩៨៨ បើគិតមកដល់ពេលនេះមានអាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនថតចម្លង លេខ HOO 91208 ដែលមានកំរិតហួសសុពលភាព ប្រម៉ាណជា២ឆ្នាំកន្លងមកហើយ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិឥណ្ឌាខាងលើត្រូវបានប្រជាពលរដ្ឋបាន រាយការណ៏ថាបានមករស់នៅលាក់ខ្លួនក្នុងភូមិ អណ្តូងទឹក ណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាច្រើនខែមកហើយ ដោយភាពតែលតោលគ្មាន គោលដៅច្បាស់ ។
ប្រភពបានបន្តថាពាក់ពន្ធ័និងជាតិឥណ្ឌាឈ្មោះ ផេន ឌឹដេបណារ៉ាយ៉ាន (pen dedeb narayan)ម្នាក់នេះត្រូវបានគេដឹងថាគេជាអតីតជាអ្នកលក់ដូរសម្លៀក បំ ពាក់តាមភូមិ តែដោយសារតែគេបានយកសម្ភារះរបស់ក្រុម ហ៊ុនមកលក់ រួចបានយកលុយដែលលក់បានស៊ីចាយអស់ទើបក្រុមគេលែងឲ្យលក់ក៏រស់នៅតែលតោលបែបនេះ ។
យោងតាមការជួបសម្ភាសដោយផ្ទាល់កាលពីពេលកន្លងទៅបុរសជាតិឥណ្ឌាឈ្មោះ ផេន ឌឹដេបណារ៉ាយ៉ាន (pen dedeb narayan)រូបនេះបាន និយាយ ថារូបគេនឹកស្រុកនឹកបងប្អូនខ្លាំងណាស់ តែមិនដឹងជាពេលណា គេបានវិលទៅ កាន់ស្រុកកំណើតនៅប្រទេសឥណ្ឌាវិញទេ ។ ដោយគេបាននិយាយថាមុននិង គេមករស់នៅប្រទេសកម្ពុជា គេបានរស់នៅប្រទេសថៃយូរឆ្នាំមកហើយដែរ ការរស់នៅស្រុកខ្មែរគេមាន មាបង្កើតម្នាក់ដែរដោយគាត់ជាអ្នកលក់ដូរខោអាវ ដូចគ្នា ។រំលឹកថាជាតិឥណ្ឌាម្នាក់នេះ ជាមនុស្សប្រមឹកពេលខ្លះវង្វេងវង្វាន់ស្ទើ លែងដឹងខុសត្រូវតែក៏មិនជាធ្វើទុកបុកម្និញដល់អ្នកភូមិដែរ ។
បច្ចុប្បន្នជាតិឥណ្ឌារូបនេះត្រូវបានកំលាំងអន្តោប្រវេសន៏ខេត្តកណ្តាលបានបញ្ជូនខ្លួនទៅកាន់ការិយាលយ័អន្តោប្រវេសន៏ខេត្តដើម្បីធ្វើការសាកសួរនិងចាត់ចែងតាមច្បាប់ ៕