​ប៉េអឹម​ក្រុង​ដូន​កែវ​បង្ក្រាប​ក្រុមអ្នកលេង​កន្ទុយលេខ​បាន​១៤​នាក់ បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​

0


​កម្លាំង​កងរាជអាវុធហត្ថ​ក្រុម​ដូន​កែវ ខេត្តតាកែវ​ចំនួន​១៥​នាក់​ក្រោម​ការដឹកនាំ​របស់លោក​វរសេនីយ៍ឯក ឈឹម ស​វ៉ា​ត់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ លោក​វរសេនីយ៍ឯក ឈឹម ស​វ៉ា​ត់​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ឲ​ដឹងផង​ដែរ​ថា ទាក់ទិន​ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ពេលនេះ​គឺ​នៅ​ចំណុច​ផ្ទះ​ម្ចាស់​ឈ្មោះ ជន សុភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ហើយ​ករណី​20141125_161522

បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៥ និង ៤៥​នាទី​ល្ងាច ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ធ្វើការ​ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​បាន​១៤​នាក់ និង​មធ្យោបាយ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រួមជាមួយ ឯកសារ​កន្ទុយលេខ​មួយចំនួនទៀត​ដើម្បី​ប្រគល់​ឲ​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

លោក​មេបញ្ជាការរង​បន្តថា ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​នៅតាម​បណ្តា​ភូមិ​សង្កាត់​ឲ​អស់​។ យោងតាម​សំដី​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ដូន​កែវ​ឲ​ដឹងថា នៅមាន​មេ​កន្ទុយលេខ​ធំៗ​២​ទៅ​៣​កន្លែង​ទៀត រួម​និង​កន្លែង​ចាក់បាល់​ផងដែរ បង​ម្នាក់​គាត់​ឲ​ដឹងថា ល្បែងស៊ីសង​សព្វថ្ងៃនេះ​នៅ​ខេត្តតាកែវ​កំពុង​ពេញនិយម​រីក​ដូច​ផ្សិត​។​