​កម្លាំងចម្រុះ​ឆែក​អាវុធជាតិផ្ទុះ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់​លាក់ទុក​ក្នុង​ម៉ូតូ​

0

​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​វត្ត​ទេពធីតា​រាម (​ហៅ​វត្ត​យាយ​ទេព​) ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​អាវុធជាតិផ្ទុះ​ធ្វើការ​ឃាត់​ភ្លាមៗ​ដោយ​ជាប់​ព័ន្ធ​គ្រឿងញៀន បន្ទាប់ពី​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​លាក់ទុក​នៅក្នុង​ម៉ូតូ ។​10734108_1527453824159737_1028486897956700913_n
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​ធ្វើការ​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ ភួង ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ​ឌួង វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា នៅ​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា មាន​សមត្ថកិច្ច​ចម្រុះ​មួយក្រុម មាន​កម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​ក្រុង ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ឆែកឆេ​អាវុធជាតិផ្ទុះ​នៅមុខ​វត្ត​ទេពធីតា​រាម​(​ហៅ​វត្ត​យាយ​ទេព​)1470287_1527453797493073_2865611011865133498_n

ប្រទះឃើញ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ ហុងដា សេ​១២៥​មួយគ្រឿង​ក៍​ធ្វើការ​ត្រួតពិនិត្យ នៅពេលដែល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ម៉ូតូ ក៏បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ នៅក្នុង​ម៉ូតូ និង បានធ្វើ​ការសាកសួរ រួច​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​នេះ យកមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ត​តែម្តង ។10250066_1527453767493076_9104391606499398829_n
​វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទូរស័ព្ទដៃ​៣​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​​ជនសង្ស័យ​ទាំងពីរ ត្រូវ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​យ​ក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី ៕