ខេត្តបន្ទាយមានជ័យ:កិច្ចប្រជុំសាមញ្ញលើកទី២ អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៤ប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក១៧លើ ១៧រូប ព្រមទាំងវត្តមាន ឯកឧត្ដម គោ ស៊ុំសារឿត អភិបាលនៃគណ:អភិបាលខេត្ត មន្ទីរអង្គភាព អភិបាលស្រុក-ក្រុងទាំង៩ របស់ខេត្តបន្ទាយមានជ័យចូលរួម។
កិច្ចប្រជុំពិនិត្យកូរ៉ូមនិងបែងចែកជារបៀបវារ:ចំនួន៦គឺ:ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្ដីព្រាងរបៀបវរះពិភាក្សា នៃកិច្ច ប្រជុំសាមញ្ញលើកទី៦ ពិនិត្យ ពិភាក្សានិងអនុម័តសេចក្ដីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៥ អណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាង របាយការណ៍ខែ វិច្ឆិកា ២០១៤ ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្ដីព្រាង របាយការណ៍ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ សំណួចម្លើយ និងការបញ្ចេញមតិយោបល់ និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំបានលើកយកបញ្ហា សំរាមនិងអនាម័យតាមទីសាធារណះ ដែលពលរដ្ឋរិះគន់ តំម្លៃស្រូវនិងទីផ្សាដែលកសិករផលិតបាន ការបំផ្លាញស្រូវពីសត្វកណ្ដុលចង្រៃ និងកិច្ចការព្រំដែនថៃបានធ្វើរបងនៅតាមរបៀងទប់ស្កាត់ បទល្មើសឆ្លងដែនដូច បញ្ហាជួញដូរមនុស្ស និងបញ្ហារគ្រឿងញៀនជាដើម ។
ជាមួយគ្នានេះកិច្ចប្រជុំបានលើកពីកង្វះ ថ្នាំព្យាបាលពស់ចិក បញ្ហាប្រាក់បៀវត្តន៍គ្រូជាប់កិច្ចសន្យា ការបន្តរានព្រៃដកហូតពីអតីតះក្រុមហ៊ុនលៀងប៊ូពីយោធានៅឃុំគោគរមៀត នៅស្រុកថ្មពួក ។
ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណ:អភិបាលខេត្តមានប្រសាសន៍ថា :របាយការណ៍អំពីលទ្ធផលការងារ នៃរដ្ឋបាលខេត្ត ក្នុងការដឹកនាំរបស់ក្រុមប្រឹក្សាខេត្តអណត្តិទី២ ដែលបំពេញដើម្បីបំរើ និងដោះស្រាយនូវរាល់សុំនើសុំ របស់ពលរដ្ឋ នៅតាមស្រុកក្រុង ពិសេសរាល់សំនើក្នុងវេទិការសាធារណ:។
ឯកឧត្តម អ៊ុង អឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សា ខេត្តមន្ទាយមានជ័យមាប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ត្រីរ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ដែលបានចូលរួម វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលផ្ដល់ឱកាសដល់ប្រជាជនបានយល់សមិទ្ធផលនានាដែលក្រុមប្រឹក្សាសំរេចបាន ទទួលយកមតិយោបល់ និងតម្រូវការប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព គណនេយ្យភាព។ឯកឧត្តម អ៊ុង អឿន សំណូមពរដល់រដ្ឋបាលខេត្ត យកបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំ រួមគ្នាដោះស្រាយជាប្រយោជន៍សាធារណ: ៕ ឃិន គន្ធា





































