បង្ក្រាបរ​បាំងសាច់​៣៧០០​ម៉ែត្រ និង​លប​លូ​៣២​មាត់ ឃាត់ខ្លួន​មនុស្ស​៥​នាក់​

0

​កំពង់ឆ្នាំងៈ លប​លូ​សាច់​អួន​ទំនើប​៣២​មាត់ និងរ​បាំងសាច់​អួន​៧​កន្លែង ប្រវែង​៣៧០០​ម៉ែត្រ ឡុ​ក​មួយចំនួនទៀត ត្រូវបាន​លោក ឯក ស៊ុន​រស្មី ដឹកនាំ​សមត្ថកិច្ច​ចម្រុះ និង​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍​នេសាទ​ចុះ​ប​ង្រា​ប​បទល្មើស​ដាក់រ​បាំងសាច់​អួន​ទំនើបៗ​ប្រវែង​វែងៗ នៅក្នុង​តំបន់​អភិរក្ស ចំណុច​សែ​សាង​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូ​ណ៍​។​DSC06009
​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​ចាប់បាន​ជនល្មើស​ចំនួន​៥​នាក់ និង​កាណូត​៣​គ្រឿង និង​បាន​ប្រលែង​ត្រី​នៅក្នុង​លប​លូ​ទាំងអស់​ទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​។ សមត្ថកិច្ច​ចម្រុះ​ដែល​បាន​សហការគ្នា​ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការ​ខាងលើនេះ រួមមាន​សមត្ថកិច្ច​នគ​ល​បាល​ខេត្ត នគរបាល​ស្រុក​បរិបូ​ណ៍ នគ​ល​បាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ព្រះ​គគីរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ សរុប​មាន​ចំនួន​ជាង​២០​នាក់ ប្រើប្រាស់​កាណូត​៧​គ្រឿង​។​DSC05994
​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់​ជនល្មើស​កំពុង​លើក​លប​លូ​ចំនួន​៥​នាក់ ដែលមាន​១-​ឈ្មោះ ណាក់ វណ្ណា អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ សាង វុ​ធ អាយុ​២៦​ឆ្នាំ ពួកគេ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​, ៣-​ឈ្មោះ ហ៊ាន តុ​ប អាយុ​៤០​ឆ្នាំ​, ៤-​ឈ្មោះ ម៉េង ណាត អាយុ​១៨​ឆ្នាំ​, ៥-​ឈ្មោះ ម៉េង រស្មី អាយុ​៩​ឆ្នាំ ពួកគេ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង និង​ដកហូត​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង ចុះ​កាត់​យក​លប​លូ​ចំនួន​៣២​គ្រឿង ដែល​ក្នុង​មួយគ្រឿងៗ​មាន​ប្រវែង​ពី​១០ ទៅ​១៥​ម៉ែត្រ ក្នុងនោះដែរ ត្រី​មួយចំនួនធំ​ដែល​ជាប់​នៅក្នុង​លប​លូ ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាក់​លែង​ក្នុង​ទន្លេ​ធម្មជាតិ​វិញ​។​DSC05991
​កិច្ច​ឆ្មក់​ប្រតិបត្តិការ​នេះ បានចាប់ផ្តើម​ពី​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ម៉ោង​១២​ត្រង់​ទើប​បញ្ចប់​។​​ក្រោយពី​បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត បានធ្វើ​ការអប់រំ​ជនល្មើស​ទាំង​៥​នាក់ ដោយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ឈ្ឈ​ប់​ការប្រព្រឹត្ត​នេសាទ​ល្មើសច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​រុះរើ​បំផ្លាញ​រុះរើរ​បាំងសាច់​អួន​ខុសច្បាប់​ឲ្យ​អស់ពី​ក្នុង​តំបន់​អភិរក្ស​វិញ ទើប​ប្រគល់​កាណូត​បា​ឡា​ស្មាច់​ទាំង​៣​គ្រឿង និង​អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​ជា​បណ្តោះអាសន្ន​។DSC05992

នៅក្នុង​ករណី​បង្ក្រាប​នេះ លោក​ព្រះរាជអាជ្ញារង បាន​តម្រូវ​ឲ្យ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​កំ​ពង់​ព្រះ​គគីរ និង​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​បរិបូរ​ណ៌ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ ដោយឡែក​លប​លូ​ចំនួន​៣២​មាត់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ ដឹក​យកទៅ​កាប់​កម្ទេចចោល​នៅលើ​ដី​ទួល​វត្ត​កំពង់ព្រះ​គគីរ ក្នុងភូមិ​កោះ​តា​ម៉ូ​វ​។​DSC05987
​លោក ឯក ស៊ុន​រស្មី បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​កិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ដោះលែង​ជនល្មើស​នេសាទ​ខាងលើនេះ គឺ​ព្រោះតែ​លោក​មិន​ចង់​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ លោក​នឹង​ស្រាវជ្រាវ​វែកមុខ​រក​មេខ្លោង​នៅ​ពី​ក្រោយខ្នង និង​អ្នក​រត់ការ ដែល​បានអនុញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទល្មើស​នៅក្នុង​តំបន់​អភិរក្ស ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​DSC05990
​គួរ​បញ្ជាក់ថា របាំង​សាច់​អួន​រាប់គីឡូម៉ែត្រ​ដូចខាងលើ​នេះ នៅមាន​ជាច្រើន​កន្លែង​ទៀត នៅតាម​ស្រុក​មួយចំនួន ដែល​ខាងមុខនេះ លោក​ព្រះរាជអាជ្ញា​នឹង​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ ចុះ​ឆ្មក់​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដឹង​ជាមុន​ឡើយ ព្រោះថា បើ​ឲ្យ​ដឹង​ជាមុន​នោះ កិច្ច​បង្ក្រាប នឹងមិន​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​បង្ក្រាប​នោះឡើយ​៕