​​កំពុង​អង្គុយ​ជជែក​គ្នា​ពេលយប់​ត្រូវគេ​ហក់ធាក់​ទំលាក់​ពីលើ​គ្រែ​របួសធ្ងន់​ខ្វិន​ដៃជើង កំរើក​មិន​រួច​និង​មិនអាច​លេប​អាហារ​បាន​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវបាន​ហក់ធាក់​ចំ​ដើមទ្រូង​១​ជើង បណ្តាលអោយ​រងរបួស​ធ្ងន់​កំរើក​ដៃជើង​មិន​រួច​ភ្លាមៗ​តែម្តង ខ​ណះ​ដែល​បុរសរងគ្រោះ​កំពុង​អង្គុយ​ជជែក​លេង​ជាមួយ​មិត្ត​ភ័​ក្រ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ត្រូវគេ​ហក់ធាក់​ទំលាក់​ពីលើ​គ្រែ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែ​វិច្ចិកា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ថ្មី ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ។​​ប្រភពពី​ក្រុមគ្រួសារ​បាន​និយាយ​អោយដឹងថា​៖​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ បុរសរងគ្រោះ​ឈ្មោះ អន សារ៉ាត់ អាយុ​៤៨​ឆ្នាំ មុខរ​បរជាកសិករ មាន​ប្រពន្ធ​និង កូន​ម្នាក់​និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​អង្គុយ​ជជែក​គ្នា​លេង​ជាមួយនិង​មិត្ត​ភ័​ក្រ​នៅលើ​គ្រែ​ក្រោមផ្ទះ ក្នុងពេលនោះ​ក៏​ស្រាប់តែ​ឃើញ​មាន មនុស្ស​ប្រុស​៤​នាក់​ដើរ​ចូលមក​ក្បែរ​គ្រែ​របស់​ជនរងគ្រោះ​ក្នុងចំនោម​៤​នាក់​មាន​បុរស​ម្នា​ក់បាន​ហក់ធាក់​ជនរងគ្រោះ​មួយ​ជើង​ចំ​ដើមទ្រូង ធ្វើអោយ​ជនរងគ្រោះ​ធ្លាក់​ពីលើ​គ្រែ​ដែលមាន​កំពស់​៦​តឹក អុកគូថ​និង​ដី បណ្តាលអោយ​រងរបួស​ធ្ងន់​កំរើក​ដៃជើង​លែងរួច​និង និយាយ​មិន​ចេញ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំងយប់​។​

DSC00428 (1)

ចំណែក​ជនដៃដល់​ក្រោយពេល​កើតហេតុ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់ ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​។​ក្រុមគ្រួសារ​គ​ជនរងគ្រោះ​និង​ដាក់​ពាក្យបណ្តឹង​ជូន​សមត្ថកិច្ច​បន្ទាប់ពី​ពួកគាត់​ត្រឡប់​ទៅ​ពី​មន្ទីរពេទ្យ​ខេត្ត​វិញ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២១០៤​។​
​ ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ជនរងគ្រោះ​កំពុង​ឋិត​នៅក្នុង​ការជួយ​សង្គ្រោះបន្ទាន់ ពី​ក្រុម​គ្រួ​ពេទ្យ​នៅឡើយ​ព្រោះតែ​ស្ថានភាព​ជម្ងឺ​នៅ​ធ្ងន់ធ្ងរ ដងខ្លួន​របស់គាត់​ទាំងមូល​កំរើក​មិនបាន ថែមទាំង​លេប​អាហារ​មិន​ចូល​ទៀតផង​។​
​ ​ក្រុមគ្រួសារ​ជនរងគ្រោះ​សុំ​អំពាវនាវ​ដល់​សមត្ថកិច្ច មេត្តាជួយ​ចាត់ការ​ចាប់ខ្លួន​ជនដៃដល់​អោយបាន​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ក្នុង​រឿងនេះ​ក្រុមគ្រួសារ​ជនរងគ្រោះ​អះអាងថា​ពួកគាត់​មិនដែល​មានទំនាស់​ជាមួយ​អ្នកណា​ឡើយ​៕ .