មណ្ឌលគិរីៈ មេបញ្ជាការសឹករងស្រុកកែវសីមា កំពុងយកតួនាទីជាមន្ត្រីយោធាកាងអោយប្រព័ន្ធខ្លួនប្រព្រឹត្តបទល្មើសព្រៃឈើកក្រើកស្រុកកែវសីមា គ្មានជំនាញខាងណាហ៊ានអើពើរ ព្រោះតែមេបញ្ជាការរូបនេះមានខ្នងបង្អែកធំសម្បើមណាស់។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន
បានអោយដឹងថា លោក ហ៊ួត រ័ត្ន មេបញ្ជាកាសឹករងស្រុកកែវសីមា កំពុងជាបពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើប្រណិតឆ្លងទៅប្រទសវៀតណាម តាមច្រករបៀងង៉ាំដី ស្ថិតនៅភូមិ ឆ្នែង ឃុំ ស្រែខ្ទម ស្រុកកែវសីមា មួយយប់ៗពី៥ទ៦រថយន្តទៅលក់នៅបច្រករបៀងង៉ាំដី។ប្រជាពលរដ្ឋបានអោយដឹងទៀតថា សមត្ថកិច្ចដែលប្រចាំការនៅចំណុចតាមច្រករបៀងខាងលើកំពុង
សប្បាយប្រមូលលុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្តតាមរយៈការបើកដៃអោយឈ្មួញដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន តាមច្រកង៉ាំដីទាំងយប់ទាំងថ្ងៃ។បញ្ហានេះកំពុងតែធ្វើអោយព្រៃអភិរក្សនឹង ដែនជំរកសត្វព្រៃក្នុងស្រុកកែវសីមា ដែលអាចប្រឈមនឹងការបាត់បង់ក្នុងពេលឆាប់ៗខាងមុខដ៏ខ្លី។
ជុំវិញពត័មានចោទប្រកាន់ខាងលើលោក ហ៊ួត រ័ត្ន មេបញ្ជាការសឹករងស្រុកកែវសីមា បាននិយាយថា បទល្មើសកើតពេញបន្ទុកក្នុងឃុំស្រែឈូកនឹងឃុំស្រែព្រះក្នុងស្រុកកែវសីមា មិនទៅចាប់ចុះផ្សាយពត័មាន ចង់ចុះផ្សាយអីប្រព័ន្ធគាត់រកដូរបាយហូបនឹង។
ចំណែកប្រធានប៉ុស្គិ៍គ្រប់គ្រង់ច្រករបៀងទាំង៣នៅស្រុកកែវសីមា លោក ប៊ូ សំអុល បាននិយាយបែបទទួលស្គាល់ ពិតជាមានរថយន្តដឹកឈើចូលតិចតួចមែន មិនមានច្រើនដូចមុនទេ កូនចៅធ្វើដើម្បីដោះដូរថ្លៃម្ហូបប្រចាំថ្ងៃប៉ុណ្ណុះ៕