​ប៉ូលិស​ប្រើប្រាស់​កម្លាំង​សរុប ឆែកឆេ​រថយន្ត​និង​ម៉ូតូ​ទប់ស្កាត់​បទល្មើស​ចោរកម្ម ជូន​ពលរដ្ឋ​នៅ​ប៉ោយប៉ែត​

0

​ក្រុង​ប៉ោយប៉ែត​៖​ប៉ូលិស​ប្រមូល​កម្លាំង​ជាង​១០០​នាក់ ធ្វើ​សកម្មភាព​ល្បាត​គ្រប់​ទីកន្លែង ក្នុង​គោលបំណង​ទប់ស្កាត់ បទល្មើស​ដែលមាន​កើតឡើង នៅតាម​តំបន់​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បង្កឡើង​ដោយ​ក្រុម​ចោរលួច ចោរឆក់ តាម​លំនៅដ្ឋាន​ពួកគាត់​ជា​រៀងរាល់ថ្ងៃ គ្មា​នេ​ល​

ស្បើយ​នៅទេ ទើប​សមត្ថកិច្ច​នាំគ្នា​ព​ង្រា​យ​កម្លាំង​ទប់ស្កាត់​រាល់​បទល្មើស​ដើម្បី​រក្សារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នោះ ។​
10418856_1598380433723371_9070655081903730954_n

សូមបញ្ជាក់​ដែលថា ហេតុ​ការ​ខាងលើ​នោះ កើតមាន​ចាប់ផ្តើម​ពី​ម៉ោង​៨ ៣០​នាទី​យប់ ក្នុង​គោលដៅ​សំខាន់ៗ​ចំនួន​៦​កន្លែង នៅលើ​ផ្លូវជាតិ​លេខ​៥ ពី​ប៉ោយប៉ែត មក​បន្ទាយមានជ័យ និង​តាម​ដងផ្លូវ​បេតុង​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ស្ទាក់ចាប់​រុករក​អាវុធជាតិផ្ទុះ ពី​ជនបង្ក​ដែល​តែងតែ​យាយី ដល់​ប្រជាពលរដ្ឋ​ជា​រៀងរាល់​យប់​កន្លងទៅ​។​10431707_1598380463723368_3025954124556132883_n
​គួ​រំលឹក​ដែលថា មាន​ក្រុម​ចោរលួច ចោរឆក់ ចោរប្លន់ ដ៏​សកម្ម​បានកើត​ឡើង​យ៉ាងគំហុក ក្នុង​អំ​ឡុ​វ​ខែ​វិច្ចិការ​នេះ​តែម្តង ដែល​សកម្មភាព​ខាងលើ​នោះ ត្រូវបាន​មហាជន​ទូទាំង​ក្រុង​ប៉ោយប៉ែត​លើកឡើងថា វា​មិន​ខុសពី​សកម្មភាព​ឆក់​លួច​និង​ប្លន់​នៅ​ភ្នំពេញ​នោះទេ ហើយ​ទង្វើរ​បែបនេះ​ក៏​គេ​មិនដែល​ឃើញ​មាន​អស់លោក​សមត្ថកិច្ច ទាំង​ប៉េអឹម ទាំង​ប៉ូលិស ទាំង​អាជ្ញាធរ​មួយចំនួនទៀត រួមគ្នា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ បង្កអោយមាន​ភាពភ័យខ្លាច​ទាំង​ពលរដ្ឋ​ទាំង​ភ្ញៀវទេសចរ​ណ៏​ទៀតផង​សព្វថ្ងៃនេះ​។​10441044_1598380413723373_5275603746153811293_n
​លោក​អុំ​សុផល អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​បានលើកឡើង​ថា លោក​បាន​ប្រើប្រាស់​កម្លាំង​សរុប​ដែល​ប្រមូលបាន​ពី​ក្នុង​ប៉ុស្តិ៍​ចំនួន​៣​រួមទាំង​កម្លាំង​មូលដ្ឋាន​ទៀតផង បាន​ពង្រាយ​ទៅលើ​គោលដៅ​ធំៗ​ចំនួន​៦ ដើម្បី​ឆែកឆេរ​តាម​រថយន្ត​និង​ម៉ូតូ ក្នុង​គោលបំណង​ស្វែងរក​អាវុធជាតិផ្ទុះ​ដែល​ជនខិលខូច​លាក់​ក្នុង​ម៉ូតូ និង​រថយន្ត ងាយស្រួល​ធ្វើ​សកម្មភាព​កន្លងទៅ លោក​អុំ​សុផល​បាន​បន្តទៀត សកម្មភាព​នេះ​គឺ​ចាប់ធ្វើ​ក្នុង​១​អាទិត្យ​៣​ដង​ឯណោះ ប៉ុន្តែ​បើ​សកម្មភាព​នោះ​មាន​10801688_1598380320390049_9044097617545070333_n

កើតជា​រៀងរាល់ថ្ងៃ អាច​និង​ធ្វើការ​ល្បាត​ឆែកឆេរ​ជា​រៀងរាល់ថ្ងៃ​ដែរ ប៉ុន្តែ​ទង្វើរ​បែបនេះ​ក៏មាន​មហាជន​ជាច្រើន​បាន​លើកឡើងថា អ្វីដែល​សមត្ថកិច្ច​ធ្វើ​នោះ គឺ​គួ​តែ​ធ្វើជា​ប្រចាំ មិនអាច​អោយ​ដក​ដៃ​បានទេ ព្រោះ​ជនល្មើស​កំពុងតែ​ប្រមាទ​មាក់ងាយ​លើ​សមត្ថកិច្ច​ជា​រៀងរាល់ថ្ងៃ​ថា ទាល់តែ​គោរ​ចូល​ស៊ី​ដំណាំ​អស់ពី​ចម្ការ​ទើប​នាំ​គ្នាំ​ធ្វើ​របង​រឺមួយ​យ៉ាងណា​៕​