​លោក​ម៉ៅ​វុ​ឌ្ឍី​អភិបាលរង​ខេត្ត​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​ថៃ និង វៀតណាម​

0

​សៀមរាប នៅ​រសៀល​ថ្ងៃទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៤ លោក ម៉ៅ វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សកលវិទ្យា​ធិ​ការ​នៃ​សកលវិទ្យា​ល័យ​RoiEtRajabhat​នៃ​ព្រះរាជាណាចក្រ​ថៃ ដឹកនាំ​ដោយ​លោកស្រី​បណ្ឌិត ឃា​វេញ ណំ ព្រឹទ្ធបុរស​ស្រាវជ្រាវ និង

ទំនាក់ទំនង​អន្តរជាតិ ចូលជួប​ពិភាក្សា នៃ​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ក្នុង​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ខេត្តសៀមរាប នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​DSC_2530
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ម៉ៅ​វុ​ឌ្ឍី​ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ​សន្តិសុខ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​ម្យ៉ាងទៀត​ខេត្តសៀមរាប​ជា​អតីត​អាណាចក្រ​អង្គរ​ដ៏​ខ្លាំងក្លា​មួយ និង​ជាទី​ក្រុង​ដ៏​ល្អ​ឯក ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​យូរលង់​មួយ​នៅ​ទ្វីបអាស៊ី ដែលមាន​វប្បធម៌​ដ៏​សម្បូរបែប​ជាច្រើន បាន​បន្សល់ទុក​លើទឹក​ដី​មួយ​នេះ​ដែល​ញ៉ាំង​ឲ្យ​បច្ចុប្បន្នភាព​របស់​ខេត្ត​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍ វប្បធម៌​សំខាន់​មួយ​សម្រាប់ ប្រជាជន​គ្រប់ ទិស​ទី​លើ​

ពិភពលោក បាន​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​។​លោក​ម៉ៅ​វុ​ឌ្ឍី​ក៏បាន​លើកឡើង​ពី​វិស័យ​អប់រំ​របស់​ខេត្ត ដោយមាន​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​បាន​បង្កើត​ឲ្យ​មាន​សកល​វិទ្យាល័យ​ជាច្រើន ក្នុងការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ក្នុង​កិច្ច​បម្រើ​តម្រូវការ​របស់​ខេត្ត​សំខាន់​លើ​វិស័យ​ទេសចរណ៍​និង ការងារ​រដ្ឋ​DSC_2524ផងដែរ ។

\លោក​ក៏បាន​បញ្ជាក់​អំពី​កង្វះ​នៃ​ធនធានមនុស្ស ក្នុងការ​បណ្តុះបណ្តាល​ប​ន្ត​ដល់​អ្នកជំនាន់ក្រោយ សំខាន់​ក្នុងការ​ត្រៀមលក្ខណៈ​ចូល​ជា​សហគមន៍​អាស៊ាន​នា​ឆ្នាំ​២០១៥​ក្នុងការ​បម្រើ​ទីផ្សារ​អាស៊ាន​ទៀតផង​។ ម្យ៉ាងទៀត​សកលវិទ្យា​ល័យ​មួយចំនួន​ក្នុង​ខេត្តសៀមរាប បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​បណ្តា​សកល​វិទ្យាល័យ​នានា នៅ​ប្រទេស​ថៃ​ផងដែរ ។
​លោកស្រី​បណ្ឌិត​ឃា​វេញ​ណំ​ក៏បាន​ឲ្យ​ដឹងថា​សកល​វិទ្យាល័យ​RoiEtRajabhat បាន​ផ្តល់នូវ​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ក៏ដូចជា​មន្ត្រីរាជការ​ឲ្យ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​ចំនួន​១០ ក្នុង​មួយឆ្នាំ​ដោយ​០៥​នាក់​ផ្នែក​គរុកោសល្យ​០៥​នាក់​ទៀត​ផ្នែក​ស្រាវជ្រាវ​តាមដាន​អប់រំ តែ​ការហូបចុក​ទទួលខុស​ត្រូវ​ខ្លួនឯង​តែ​វសនដ្ឋាន​នោះ​វិញ​ត្រូវ​បង់​នូវ​តម្លៃ​ទាប់​បំផុត​។

ក្នុងនោះដែរ​លោកស្រី​សកលវិទ្យា​ធិ​ការ​ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់​គណៈប្រតិភូ​សកលវិទ្យា​ល័យ​RoiEt Rajabhat​ក្នុងការ​ផ្តួច​ផ្តើមធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្តសៀមរាប​ទៅលើ​វិស័យ​អប់រំ​សិក្សា សំខាន់​លើ​កា​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​នៅ​កម្ពុជា​។​ម្យ៉ាងទៀត​ក្នុងពេល​កន្លងមក​ព្រះមហាក្សត្រ​ថៃ បាន​ប្រទាន​នូវ​វិទ្យាល័យ​ដល់​ស្រុក​សម្បូរ​ព្រៃ​គុប​ខេត្តកំពង់ធំ​ព្រមទាំង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​នៃ វិទ្យាល័យ​នេះ បាន​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល័យ Roi Et Rajabhat ឯក​ប្រទេស​ថៃ​ផងដែរ ។

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ​លោក ម៉ៅ វុ​ឌ្ឍី ក៏បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​លោក ង្វៀន ដុក​ហា​ញ អគ្គ​រង អធិការកិច្ច​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សហការី អមដំណើរ​ដោយ​លោក ប៉ែន ច័​ន្ធ​សុ​រិ​ន អគ្គនាយក​រដ្ឋបាល​កិច្ចការ​ទូទៅ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច នៅ​សណ្ឋាគារ​អង្គរ សេន​ជូ​រី ខេត្តសៀមរាប ។
​ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក ម៉ៅ វុ​ឌ្ឍី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​តែងតែបាន រួមចំណែក​ស្តារ​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​ការជួយ​រំដោះជាតិ​មាតុភូមិ​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​ពី​របប​ប​ប្រល័យពូជសាសន៍​ប៉ុលពត​។

ការបំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អគ្គ​អធិការកិច្ច​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺជា​ការបញ្ជាក់​ថែមទៀត​នូវ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការល្អ រវាង​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​វៀតណាម​និង​ខេត្តសៀមរាប​។​ក្នុងស្ថានភាព​បច្ចុប្បន្ន​នៃ​សង្គម​កម្ពុជា រួមទាំង​ខេត្តសៀមរាប​ផង​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ដោយ​ផ្តោតជាសំខាន់​លើ​ការបន្ត​ការកែទម្រង់​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​រដ្ឋបាល ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​។​

ក្នុងនោះដែរ​លោក​ម៉ៅ​វុ​ឌ្ឍី ក៏បាន​ជម្រាប​អំពី​ការអនុវត្ត​ការងារ​អធិការកិច្ច​របស់​ខេត្ត​តាមរយៈ​យន្តការ​នានា​ដែល​ថ្នាក់ជាតិ​បានដាក់​ចេញ ត្រូវបាន​អនុវត្ត​កន្លងមក​ដោយ​ថ្នាក់ក្រោម​ជាតិ​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​រលួយ ត្រូវបាន​ផ្សព្វផ្សាយ ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​-​អង្គភាព ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង ការប្រកាស​ទ្រព្យសម្បត្តិ មន្ត្រី បុគ្គ​លឹក​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ទាំង​សកល​និង​អសកល​។​

ការពង្រឹង​សេវាសាធារណៈ​របស់​រដ្ឋ តាមរយៈ​ការចេញលិខិត​បទដ្ឋាន គតិយុត្ត​នានា និង​ការអនុវត្ត​ជាក់ស្តែង​នូវ​យន្តការ​ច្រកចេញ​-​ចូល​តែមួយ ថ្នាក់ក្រុង និង​ការបង្កើត​ក្រុមការងារ​គណនេយ្យភាព​ដើម្បី​ពិនិត្យ​នូវ​រាល់​ពាក្យបណ្តឹង​តាម​ប្រអប់​សំបុត្រ នៅ​ទូទាំង​ខេត្ត​រួច​ធ្វើការ​ដោះស្រាយ​តាម​បែបបទ និង​នីតិវិធី​។​

​មានប្រសាសន៍​នោះដែរ​លោក​ង្វៀន​ដុក​ហា​ញ​ក៏បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប គឺ​ធ្វើ​ឲ្យ​ការទំនាក់ទំនង​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​សំខាន់​រវាង​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច​នៃ​ប្រទេស​ទាំងពីរ ដោយឡែក​មន្ទីរ​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តសៀមរាប​ធ្វើការ​ផ្លាស់ប្តូរ​គ្នា​នូវ​បទពិសោធន៍​បច្ចេកទេស​ពីគ្នា​ទៅវិញទៅមក​ផងដែរ​។DSC_2515

ម្យ៉ាងទៀត​ដំណើរ​ទស្សនៈកិច្ច​នេះ​ក៏​ជាការ​ស្វែងយល់​អំពី​ការងារ​អធិការកិច្ច​ការប្រឆាំង​អំពើពុករលួយ​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​ក៏បាន​ផ្តល់នូវ​បទពិសោធន៍​វិធាន​ការល្អៗ​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើជា​ទុន​ក្នុងការ​អនុវត្ត ការងារ​អធិការកិច្ច​ឲ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​លើ​ការដោះស្រាយ​នូវ​រាល់​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ ធ្វើការ​ពិនិត្យ តាមដាន​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​ទៅលើ​ករណី​និ​មួយៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​រដ្ឋបាល​និង ការងារ​យុត្តិធម៌ ផងដែរ ។

​ក្នុង​រាត្រី​នោះដែរ​ក៏មាន​ធ្វើការ​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​ឡូ​ស​ទស្សន៍ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​របស់លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​អស់លោក​ជា​គណៈ​អភិបាលខេត្ត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់ដឹកនាំ​មន្ទីរ ដែល​រៀបចំឡើង​ដោយ​សាលា​ខេត្តសៀមរាប ក្នុង​លក្ខណៈ​ជា​មិត្តភាព​ស្និត​ស្នាល​ផងដែរ ៕