​​ឈ្មួញ​នៅ​បន្ត​នាំចូល​ឈើ​ក្រញូង​នៅ​ប្រទេស​តាម​ច្រករបៀង​នៅ​ស្រុក​ម៉ាឡៃ​ដោយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​

0

ខេត្តបន្ទាយមានជ័យ​​ទោះជា​អភិបាលខេត្ត​បាន​ព្រមាន​ដល់​កំលាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​យ៉ាងណាក៏ដោយ​ក៏​ឈ្មួយ​នៅតែ​បន្ត​ឃុបឃិត​ជាមួយ​ស​មិត្ត​កិច្ច​នៅ​ឈរជើង​តាម​ព្រំដែន​បាន​នាំ​ឈើ​ក្រញូង​រាល់ថ្ងៃ​និង​យប់​នៅតែ​បន្ត​លួច​នាំចូល​តាម​ច្រករបៀង​នៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​យ៉ាង​គគ្រឹកគក្រេង​។​image (2)
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់បាន​ព្រមាន​ដល់​កំលាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចូល​សហការគ្នា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​បទល្មើស​ឈើ​ក្រ​ញ៉ូ​ង​ដែល​ឈ្មួញ​ឃឹ​ប​ខឹ​ត​ជាមួយ​កងកំលាំង​នាំចូល​ពី​ប្រទេស​ថៃ​ដែល​កើត​មាននៅ​ស្រុក​ម៉ាឡៃ​និង​ស្រុក​ស្វាយចេក​និង​ស្រុក​ថ្មពួក​ឲ្យ​បាន​ដាច់ខាត​។image (1)
​លោក​បាន​បន្តថា ចំពោះ​ឈើ​ក្រញូង​មិនមែនជា​បទល្មើស​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះទេ​ព្រោះ​ឈើ​ក្រញូង​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ក៍​ប៉ុន្តែ​បទល្មើស​ដែល​ធ្ងន់ធ្ងរ​នោះ​គឺ​កំលាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ឃុបឃិត​ជាមួយ​មេខ្យល់​នាំ​ពលករ​ទៅ​លួច​កាប់​ឈើ​ក្រ​ញ៉ូ​ង​ក្នុង​ទឹកដី​ថៃ​ដែល​ប្រឈម​និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដែល​រាជរដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជា​ពល​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។
​ជាក់ស្តែង​នៅ​ស្រុក​ម៉ាឡៃ​នៅ​ចំណុច​ច្រករបៀង​គ្រប់គ្រង​ដោយ​កំលាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​កាលពី​ថ្មីៗ​នេះ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ឈើ​ក្រញូង​ឆ្លងដែន​ចូល​ដឹក​១​រថយន្ត​ម៉ាក់​អ៊ី​ស៊ុយ​ស៊ុយ​ដែល​ពាក់​ផ្លាក់​លេខក​៧៩៤៥.​ភព​៣​ដែល​ដឹក​ចូលក្នុង​ស្រុក​ម៉ាឡៃ​បាន​ម៉ា​សេរី​ព្រោះ​មា​នស​មិត្ត​កិច្ច​នៅ​កាង​ពីក្រោយ​។image
​ពាក់ព័ន្ធ​ការ​លួច​នាំចូល​ឈើ​ក្រញូង​ខុសច្បាប់​នេះ​លោក នៅ និល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​អ្នកយក​ព៌​ត​មាន​ឲ្យ​ដឹងថា​៖​ពាក់ព័ន្ធ​ការ​ឈ្មួញ​លួច​នាំ​ឈើ​ក្រ​ញ៉ូ​ង​ចូល​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ​នោះ​លោក​ដូចជា​មិនបាន​ដឹង​ទេ​ព្រោះ​សមត្ថកិច្ច​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​មិនបាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់លោក​នោះឡើយ​សម​ត្ត​កិច្ច​ទាំងនោះ​ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត​របស់ខ្លួន​៕