ខេត្តបន្ទាយមានជ័យ
ពលករចំណាក់ស្រុកខុសច្បាប់តាមរយះមេខ្យល់រាប់រយនាក់នៅតែបន្តចេញទាំងថ្ងៃនិងយប់ទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ព្រោះតែកងកំលាំងដែលឈជើងតាមបន្ទាត់ព្រំដែនមានភាពធូររលុង។ ក្រោយពេលដែលរាជរដ្ឋាភិបាលថៃបានមានវិធានការក្តៅចាប់បញ្ជូនពលករខ្មែរអោយត្រឡប់មកស្រុកខ្មែរវិញនោះគឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋអោយទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់។
ហើយនៅតាមបណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនខ្មែរ ថៃ បានបើកធ្វើប៉ាស្ព័រជាក់ស្តែងពិសេសនៅខេត្តបន្ទាយមានជ័យធ្វើនៅក្រុងប៉ោយប៉ែតតែម្តងដោយមិនចាំបាច់ទៅធ្វើនៅរាជធានីភ្នំពេញឡើយ។ ទោះជាការធ្វើប៉ាស្ព័រនៅក្បែរមូលដ្ឋានប្រជាពលរដ្ឋក៏ដោយក៏ប្រជាពលរដ្ឋមួយចំនួននៅតែបន្តចំណាក់ស្រុកដោយខុសច្បាប់តាមរយះមេខ្យល់អូសទាញអោយទៅដោយខុសច្បាប់ព្រោះពួកគាត់គិតថា៖ទៅដោយស្របច្បាប់គឺទាមទារលក្ខ័ណ្ឌច្រើនហើយត្រូវចំណាយលុយច្រើនទើបបានពួកគាត់សម្រេចចិត្តទៅដោយខុសច្បាប់យ៉ាងប្រថុយប្រថាននិងគ្រោះថ្នាក់ដែលកើតគ្រប់ពេលវេលាចំពោះពួកគាត់។
ជាក់ស្តែងកាលពីថ្មីៗនេះមានពលករចំណាក់ស្រុកចេញពេលថ្ងៃដោយខុសច្បាប់ដូចនៅច្រករបៀងទំនប់ដាច់ឃុំអូរបីជាន់ស្រុកអូរជ្រៅតំបន់នេះគ្រប់គ្រងដោយកំលាំងយោធា។និងចេញពេលយប់និងថ្ងៃមានច្រករបៀង៩៣ស្ថិតក្នុងភូមិចាន់គីរីឃុំអូរស្រឡៅស្រុកម៉ាឡៃតំបន់គ្រប់គ្រងដោយកំលាំងនគបាលការពារព្រំដែនគោកលេខ៨១៥។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យធ្លាប់បានប្រមានដល់កំលាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវចេះសហការគ្នាទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ហើយត្រូវចាប់មេខ្យល់ដែលលួងលោមប្រជាពលរដ្ឋទៅធ្វើការដោយខុសច្បាប់ហើយបើមានកំលាំងណាមួយឃឹបខឹតនិងជាមេខ្យល់រឺនៅក្រោយខ្នងមេខ្យល់នោះបានដឹងនិងចាត់វិធានការតាមច្បាប់៕