​​ប៉ូលិស​ចាប់បាន​មនុស្ស​ប៉េអឹម​បង្ក្រាបបាន​ម៉ូតូ​ក្នុងករណី​ចោ​លួច​ម៉ូតូ​នៅ​ស្រុក​ម៉ា​ទ្បៃ​

0

​បន្ទាយ​មាន​ជ័​យះ​បទល្មើស​ចោរលួច​ម៉ូតូ​មិនបាន​មួយ​ម៉ោង​ផង​សមត្ថកិច្ច​ប៉ូលិស​ចាប់បាន​ជនសង្ស័យ​ឯ​ប៉េអឹម​បង្ក្រាបបាន​ម៉ូតូ​នៅ​ស្រុក​ម៉ា​ទ្បៃ​ខេត្តបន្ទាយមានជ័យ​ហើយ​បញ្ជ​ន​ជនសង្ស័យ​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២៦​វិច្ឆិកា​២០១៤​។​photo 1
លោក ឱ ប៊ុន ណេ ប្រធាន​ស្នាក់ការ​អាវុធហត្ថ​៩៩៩​ប្រចាំ​ខ្លា​ង៉ា​ប់​បានអោយដឹងថា​ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ​រ៉េត​ស្រី​និ​ច អាយុ​14​ឆ្នាំ​រស់នៅ​ក្នុងបន្ទុក​.​ឪពុក​ឈ្មោះ​ទិ​ត្យ​រ៉​ត ម្តាយ​ឈ្មោះ មាស​វិ​ុ​ត មាន​អាស័យដ្ឋាន​នៅ​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ត្រូវបាន​ចោរលួច​ម៉ូតូ​ម​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ក្រហម​.​ទឹកប្រាក់​ពាក់​ស្លាក​លេខ ប​/​ជ​1H4602​ពេល​ជិះ​ម៉ូតូ​ត្រ​ទ្ប​ប់​ពី​រៀន​មក​ឈប់​នៅមុខ​ផ្ទះ​ពុំបាន​ដក​កូនសោរ​រួច​ដើរ​ចូលទៅ​photo 2

ក្នុងផ្ទះ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លឺស្នូរ​ម៉ូតូ​ឆេះ​នាង​ក៏​សួរ​ទៅ​ម្តាយ​ថា​ម៉ែ​ជិះ​ម៉ូតូ​ទៅណា ពេលនោះ​ម្តាយ​បាន​តប​ទៅ​កូន​វិញ​ថា ម៉ែ​ពុំបាន​ជិះ​ទៅណា​ទេ​កូន ពេលនោះ​ម្តាយ​និង​កូន​ក្រឡេក​មក​មើល​ម៉ូតូ​មិនឃើញ​ម៉ូតូ​ទើប​ភ្ញាក់ខ្លួន​ថា​ចោរលួច​ម៉ូតូ​។​ក្រោយ​ទទួលបាន​ព័​ត៍​មាន​ភ្លាមៗ​លោក​បាន​បញ្ចេញ​កំលាំង​ពួនស្ទាក់​ស្រាវជ្រាវ​រក​ម៉ូតូ​រហូតដល់​ម៉ោ​ម៉ោង​19.00​យប់​ថ្ងៃ​ដដែល​នោះ​ស្រាប់តែ​កំលាំង​សមត្ថកិច្ច អហ ស្នាក់ការ​សន្តិសុខ​999 ឈរជើង​នៅ​ភូមិ​បន្ទាយ​

ទី​1 ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បានឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​តាម​ដងផ្លូវ​លេខ​59​ទិសដៅ​ពី​លិចទៅ​កើត​នៅ​ចំណុច​ភូមិ​បន្ទាយ​ទី​2​ជន​នោះ​កំពុង​ដោះ​ផ្លាកលេខ​ម៉ូតូ ឃើញ​ដូច​ច្នេះ​កំលាំង​សមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​លេខ​999​បានឃើញ​ហើយក៍​បង្អង់​ល្បឿន​រថយន្ត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​សាកសួរ​ស្រាប់តែ​ជនល្មើស​នោះ​ដឹងខ្លួន​ក៏បាន​រត់គេចខ្លួន​ចូល​ព្រៃ​តាម​បន្ទាត់​ព្រំដែន​ខ្មែរម៉ូតូ​ដែល​ជនល្មើស​បន្សល់ទុក​នោះ​គឺមាន​ភិនភាគ​ដូច​ជនរងគ្រោះ​រាយការណ៍​ហើយ​សមត្ថកិច្ច​បាន​បញ្ជូនទៅ​ទីបញ្ជាការ​ខេត្តហើយ​ក្រោយមក​បានប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ​។​photo 3

បន្ទាប់ពី​ជនល្មើស​រត់គេចខ្លួន​ក៍​ត្រូវ​ជាប់អន្ទាក់​ប៉ូលិស​ការពារ​ព្រំដែន​815​ចាប់ខ្លួន​ប្រគល់​អោយទៅ​ប៉ុ​ស៍ន​រគ​បាល​រដ្ឋបាល​ឃុំ​អូរ​សំ​ពរ ស្រុក​ម៉ាឡៃ​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​និង​ចាត់ការ​តាមច្បាប់ជនសង្ស័យ​ឈ្មោះ​ចាន់ ថា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ថែ​ល​ត្រូវ​ប៉ូលិស​ចាប់បាន​កសាង​សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​រួចហើយ​កាលពី​រសៀល​ថ្ងៃទី​២៦​វិច្ឆិកា​២០១៤៕