ខេត្តពោធិសាត់; យុវជនស្ទៀវបានប្រើអំណាចជាតិស្រាស្រវឹងចូលខ្លួនជិះម៉ូតូលើផ្លូវជាតិលេខ៥អត់ខ្ចីទើសអ្នកណា ដោយប្រើប្រាស់ល្បឿនម៉ូតូខ្លួនជិះនោះ លឿនដូចព្យុះសង្ឃរា តែឆ្លងផុតបានតែមួយភួមិប៉ុណ្ណោះ ក៍ទៅបុកនិងក្មេងស្រីៗពីនាក់ ជាសិស្សសាលាកំពុងជិះកង់ឌុបគ្នា ទាំងកម្រោលពីក្រោយ បណ្ដាលឱ្យរងរបួស ធ្ងន់និងស្រាលទាំងជនបង្ករនិងជនរងគ្រោះបីនាក់តែម្ដង បន្តែជនបង្ករនោះបាននៅតែដង្ហើមចង្រិតត្រូវបញ្ជូនទៅពេទ្យកាល់មែ៉តភ្លាមៗផងដែរ ។
បើតាមលោក ខៀវ សុខា នាយប៉ុស្ដ៍នគរទីនោះបានឱ្យដឹងថាករណីឱប្បហែតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាមោ៉ង៥និង១៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភួមិត្រពាំងរុំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។ លោកបន្តថាជនរងគ្រោះទាំងបីដែលជួបគ្រោះថ្នាក់នេះទី១ឈ្មោះ អូន សំអឿន ភេទប្រុសអាយុ១៩ឆ្នាំ ជាជនបង្ករបើកម៉ូតូវ៉េវពណ៍ខ្មៅ មិនពាក់មួកសុវត្ថភាពក្នងស្ថានភាពស្រវឹងរងរបួសធ្ងន់ត្រង់ក្បាល់ បញ្ជូនទៅពេទ្យកាល់មែ៉ត។ ទី២ឈ្មោះ ធួន ស្រីហុង ភេទស្រីអាយុ១៤ឆ្នាំ របួសធ្ងន់ជាអ្នកជិះកង់
ទី៣ឈ្មោះ ស៊ុយ ពីន ភេទស្រីអាយុ១៣ឆ្នាំ របួសស្រាស ជាអ្នកអង្គុយក្រោយ ដោយអ្នកទាំងបីនេះរស់នៅភួមិកើតហែតុខាងលើ។
សាក្សីដែលជាអ្នកភួុមិទីនោះបានឃើញហែតការណ៍នេះប្រាប់ថា មុនពេលកើតហែតុមានក្មេងស្រីពីនាក់ខាងលើនោះ បានចេញពីសាលារៀនអនុវិទ្យានៅខាងស្រុកក្រគរ ដោយជិះកង់ឌុបគ្នាទៅផ្ទះ ក្នុងទិសដៅពីលិចទៅកើត ។ ខណះពេលនោះស្រាប់តែគាត់ឃើញយុវជនម្នាក់ទៀត បានជិះម៉ូតូវេ៉វពណ៍ខ្មៅ មកពីក្រោយ ស្របទិសដែរបើកយា៉ងលឿនអត់ខ្ចីទើសអ្នកណា អត់ទាំងពាក់មួកសុវត្ថភាពទៀត បា៉សសក់ឡើងត្រង់ឡើងលើ ទំនង់ជាជាតិ
ស្រាស្រវឹងចូលខ្លួនផង ក៍ដល់ចំនុចកើតហែតុ ដែលក្មេងស្រីជិះកង់ឌុបគ្នាលើចិញ្ចើមផ្លូវខាងស្ដាំនោះ ក៍យុវជនទំនើង វេចង្កូតទៅបុកកង់់ពីក្រោយរាងចំណិតត្រសក់មួយទំហឹង បណ្ដាលឱ្យរបួសធ្ងន់ស្រាលទាំងបីតែម្ដង។ សាក្សីដដែលបញ្ជាក់ថាគាត់បានឃើញយុវជនទំនើងបង្ករនោះ ដួលផ្លោងទៅមុខជាមួយម៉ូតូច្រើនម៉ែត ត្រូវនិងក្បាលអត់ពាក់មួកសុវត្ថភាពផង ក៍បោកលើផ្លូវនោះជាច្រើនត្រឡប់ ត្រូវបានគ្រួសារបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រគរ តែគ្រូពេទ្យប្រាប់ថាធ្ងន់ធ្ងរត្រង់ក្បាលខ្លាំងណាស់ក៍ដឹកទៅ មន្ទីពេទ្យកាល់មែ៉តសង្គ្រោះតែម្តង។
នគបាលចរាចរណ៍ផ្លូវគោកស្រុកក្រគរប្រាប់ថាមូលហែតុដោយសាតែ ជនរងគ្រោះជាអ្នកបើកម៉ូតូនោះបាន បានចេញពីផឹកមួយកន្លែងឡើងស្រវឹងហើយឡើងបើកម៉ូតូនោះ ដោយប្រើប្រាស់ល្បឿនលឿនមិនពាក់មួកការពារសុវត្ថភាពទៀត ចេញឆ្លងផុតបានទើបតែបានមួយភួមិប៉ុណ្ណោះ ក៍បាត់ម្ចាស់កា វេចង្កូតទៅបុកកង់ក្មេងស្រីកំពង់ជិះឌុបគ្នាពីនោះ បណ្ដាល់ឱ្យរបួស់ធ្ងន់២ស្រាល់១និងខូចខាត់ម៉ូតូនោងកង់ទាំងសងខាងតែម្ដង។




































