​​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

0

កំពង់ឆ្នាំង​៖​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សាលា​នយោបាយ​ខេត្ត ដោយមាន​ការរៀបចំរ​បស់​មន្ទីរ​សាធារណៈការ​ខេត្ត​សហការ​ជាមួយ​ក្រសួង​សាធារណៈការ ក្រោម​អធិបតីភាព​ឯកភាព លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ដោយមាន​ការចូលរួម​ពី​ឯ​.​ឧ​អភិបាលខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​ស្រុក លោក​ចៅសង្កាត់ និង​មេឃុំ​នៅក្នុង​ខេត្ត​ចូលរួម​ផងដែរ​។​DSC08919
​ ​ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ថ្លែង​នៅក្នុង​អង្គសិក្ខាសាលា​នេះ​ថា​៖​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ក្រសួង​សាធារណៈ​ការដែល​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីអំពី​ផ្លូវថ្នល់​នៅក្នុង​ពេលនេះ​។​DSC08897
​ ​ខេត្តកំពង់ឆ្នាំង​មាន​ផ្លូវជាតិ​លេខ​៥​ឆ្លងកាត់​ប្រវែង​៩១​គីឡូម៉ែត្រ​, មាន​ផ្លូវទឹក​១១០​គីឡូម៉ែត្រ​,​ផ្លូវដែក​មាន​ប្រវែង​៧៣​គីឡូម៉ែត្រ​,​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​មាន​ចំនួន​៥៣​កំណាត់​ប្រវែង​១១៧,៩៨​គីឡូម៉ែត្រ​, ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្នុង​ខេត្ត​មាន​៥៣​កំណាត់​ប្រវែង​៦២៩,២៣​គីឡូម៉ែត្រ​,​ផ្លូវ​ដីស​ក្នុង​ខេត្ត​មាន​២៤​កំណាត់​ប្រវែង​១៨,១២​គីឡូម៉ែត្រ​, ផ្លូវ​បេតុង​ក្នុង​ខេត្ត​មាន​ចំនួន​៣​កំណាត់ ប្រវែង​០,៧៨៤​គីឡូម៉ែត្រ​។​DSC08899

នៅក្នុង​ឆ្នាំ​២០១៤​នេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រុង​កំពង់ឆ្នាំង​បានទទួល​ជំនួយឥតសំណង​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ជួយ​ជួសជុល​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​ប្រវែង​ជាង​៨​គីឡូម៉ែត្រ និង​ប្រព័ន្ធ​លូ​មេ​បង្ហូ​ទឹក​ការពារ​គ្រោះទឹកជំនន់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ប្រវែង​ជាង​៤​ពាន់​ម៉ែត្រ​។​ចំពោះ​សមិទ្ធិផល​ខាង​ថ្មី​លើ​នេះ ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សាធារណៈ​ការដែល​បាន​គិតគូ និង​បាន​ដោះស្រាយ ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​។DSC08909
​ ​ឯ​.​ឧ លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ថ្លែងអោយដឹងថា​៖​ច្បាប់​ស្តីពី ផ្លូវថ្នល់​មាន​១៣​ជំពូក និង​៨១​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៤ និង​ត្រូវបាន​ប្រកាស​ដាក់​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៤ តាមរយៈ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៤/០០៨​។​
​ក្នុង​មួយឆ្នាំៗ​រាជរដ្ឋាភិបាល​បាន​បោះទុន​វិនិយោគ​ជាច្រើន ដើម្បី​កសាង កែរ​លំអរ ជួសជុល ថែ​រទាំ​ផ្លូវថ្នល់ និង​ស្ពាន ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ និង​បរិបទ​នៃ​សកម្មភាព​ចរាចរណ៍​ដឹកជញ្ជូន ជា​លក្ខណៈ​តំបន់ និង​ជា​លក្ខណៈ​សកល​។​សំខាន់​បាន​យកចិត្តទុកដាក់​នូវ​គ្រប់កន្លែង​នៃ​តំបន់​ជនបទ​ឆ្ងាយៗ​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដើម្បី​ជួយ​សំរួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​DSC08913

នៅក្នុង​អង្គសិក្ខាសាលា​នេះ​ឯ​.​ឧ​បាន​សំណូមពរ​ដល់​អង្គ​សមា​ជឹ​ក សមាជិការ​នៃ​អង្គសិក្ខាសាលា​ទាំងមូល សូម​ចូលរួម​លើក​ជា​សំណួរ ឬ​លើក​ជា​យោបល់​អោយបាន​ផុលផុស ក្នុងករណី​មិនទាន់​យល់ច្បាស់​ត្រង់​មាត្រា​ណា មួយ​នៃ​ច្បាប់​នេះ ដើម្បីអោយ​អ្នកជំនាញ​របស់​ក្រសួង​បកស្រាយ​បំភ្លឺ​រួមគ្នា ដើម្បី​ងាយស្រួល​អនុវត្ត​ច្បាប់​នេះ​ប្រកបដោយ​ត​ល្លា​ភាព សមភាព យុត្តិធម៌ ទប់ស្កាត់​រាល់​សកម្មភាព​ល្មើស ឬ​រំលោភ​លើដី​ចំណីផ្លូវ និង​ហេ​ដ្ឋា​រចនា​សំ​ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន ការដឹកជញ្ជូន​លើស​ទម្ងន់​នៃ​កំរិត​កណ​ត់ និង​ហ​ការកសាង​ឬ​ជួសជុល ថែ​រទាំ​ផ្លូវថ្នល់​ស្ពាន​គ្មាន​គុណភាព​។​ត្រូវ​ពង្រឹង​យន្តការ​គណៈកម្មាការ​

ចំរុះ​ត្រួតពិនិត្យ​យាន្ត​យន្ត​ដឹក​លើស​ទម្ងន់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​អោយបាន​ជាដាច់ខាត​ដោយ​ឈរលើ​មនសិការ​ស្មោះត្រង់​។​
​ឯ​.​ឧ​បាន​រំលឹក​ដល់​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​គ្រប់លំដាប់​ថ្នាក់ អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជារ និង​វិធាន​កាណ៍​ទាំង​៤​ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​១.​ពិនិត្យ​ខ្លួនឯង​តាម ការចេះ​ឆ្លុះកញ្ចក់​ជាប្រចាំ​,២.​ត្រូវ​ងូតទឹក​លាងខ្លួន​ជាប្រចាំ​,៣.​ត្រូវ​ចេះ​ដុសក្អែល​សំអាត​ខ្លួនឯង​,៤.​បើ​ពុំ​នោះទេ នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការដាក់​ថ្នាំ ឬ​រហូតដល់​ការវះកាត់​ទៀតផង​៕