​គ្រឿងញៀន​ចំនួន ៥១,៥​ក្រាម ត្រូវបាន​កងរាជអាវុធហត្ថ​កំពង់ស្ពឺ ចាប់បាន​ពេល​កំពង់​ធ្វើ​សកម្មភាព​

0


​កំពង់ស្ពឺ​=​មនុស្ស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​ខ​ណះ​ពេល​កំពង់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ដើរ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន​ហើយ នេះ​ក៏​ជា​មុខសញ្ញា ចែកចាយ​យ៉ាងសកម្ម​នៅ​តំបន់​នេះ​ផងដែរ​។​​ករណី​ចាប់បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នេះ​បាន​ប្រព្រឹត្តឡើង​នៅវេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​២៦​ខែមិថុនា​

ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​អង្គ​សេរី សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ជ​នស​ង្ស​យ័​ដែល​ត្រូវបាន​ចាប់ ខ្លួន​ឈ្មោះ សេង ជេ​ម​សឺ​មី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ ភូមិ​អង្គ​សេរី សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​និង​ដកហូត​បាន​គ្រឿង​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច ដែលមាន​ទម្ងន់ ៥១,៥​ក្រាម ដែលមាន​ទំហំ​ទឹកប្រាក់​ប្រ​ម៉ាណ​ជា​៣០០០$​។​DSCN5452
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុ​សេនី​យ៏​ឯក ទិ​ត្យ វ​ណ្ណះ នាយ​កា​រិ​យា​ល​យ័ ស្រាវជ្រាវ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹងថា​តប​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ម៉ែន​ស៊ី​ប៊​ន​មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​ខេត្តកំពង់ស្ពឺ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ហើយ​កំលាំង​ស្រាវជ្រាវ​បាន​ល្បាត​គ្រប់​គោលដៅ​ក្នុង​តំបន់​ដែល​ជន​ឆ្លៀត​ឪ​កាស​តែង​ធ្វើ​សកម្មភាព​។​DSCN5453
​ប្រភព​បន្តថា​ជាក់​នៅ​យប់​ខាងលើ​កំលាំង​ល្បាត​បាន​តាមដាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​ម្នាក់​និង​ដកហូត​បាន​វត្ថុ​តា ម៉ូតូ​ម៉ាក​សេ​125​ព​ណ៏ ខ្មៅ​សេរី​ឆ្នាំ​២០១៥​គ្មាន​ស្លាក​លេខ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ទូរ​សព្ទ័​ដៃ​ប្រភេទ​អិន​ចុច​ពិល​១​គ្រឿង​និង​ប្រាក់​មួយចំនួនទៀត​។​DSCN5458
​ប្រភព​បានបញ្ជាក់​ថាក​រ​ណី​បង្ក្រាប​គ្រឿងញៀន​លើក​នេះ​គឺ​កំលាំង​អាវុធហត្ថ​បាន​បង្ក្រាបបាន​គ្រឿងញៀន​ច្រើន​លើសពី​បង្ក្រាប​នាពេល​កន្លង​ទៅក្នុង​ឆ្នាំ​២០១៤​នេះ​ដោយសារ​គ្រឿងញៀន​មាន​ទំហំ​ច្រើន​រហូត ៥១.៥ ក្រាម ថ្លឹង​តាម​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ព្រមទាំង​វត្ថុតាង​ត្រូវបាន​កំលាំង​មន្ទីរ​ស្រាវជ្រាវ​បញ្ជូនមក​ឲ្យ​កា​រិ​យា​ល​យ័​ជំនាញ​បន្ត​ការសាកសួរ​កសាង​សុំ​ណុំ​រឿង​ទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​