រថយន្ត​វី​ហ្គោ​ព​ណ៏​ស​ពាក់​ស្លាក​លេខ 2X.4717 បុក​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ឆ្លងថ្នល់​ស្លាប់ នៅ​កន្លែងកើតហេតុ​រួច​បើក​រត់​គេចខ្លួនបាត់​មិន​ទទួលខុសត្រូវ​

0

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ យ៉ាង​រន្ធត់ បន្ទាប់ពី​ត្រូវ​រថយន្ត​វី​ហ្គោ​មួយគ្រឿង​​បើក​បុក​យ៉ាង​ពេញទំហឹង នៅវេលា​ម៉ោង ៣​និង​៥០​នាទី​ល្ងាច ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​ហេតុ​ការ​​ណ៍​នេះ​បានកើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក កំពង់​ត្រ​ឡា​​ច ខេត្តកំពង់ឆ្នាំង ខណៈដែល​បុរសរងគ្រោះ​ជិៈ​ម៉ូតូ​បត់​ឆ្លងថ្នល់​ជាតិ​។IMG-20141126-WA0000
​ ​លោក ហ៊ុល វាសនា អធិការ​ស្រុក​កំពង់ត្រឡាច​បាន​និយាយថាៈ ជនរងគ្រោះ​មានឈ្មោះ ស៊ឹម កុសល​អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​មល​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។ មុនពេល​កើតហេតុ​បុរសរងគ្រោះ បាន​ជិៈ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច កើតហេតុ ក៏បាន​បត់​ឆ្លងថ្នល់ បំណង​ទៅផ្ទះ ខណៈនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក វី​ហ្គោ​ព​ណ៏​ស ពាក់ ស្លាក​លេខ 2X.4717IMG-20141126-WA0003

បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ត្បូង មក​ជើង បាន​បុក​ម៉ូតូ​ជនរងគ្រោះ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​រថយន្ត​មិនបាន​ឈប់​មើល​ជនរងគ្រោះ​ឡើយ គឺ​បាន​បើក​រត់​គេចខ្លួនបាត់​តែម្តង​។
​ ​លោក​បាន​បន្តថាៈ​ភ្លាមៗ​នោះ លោក​បាន​ប្រើ​វិទ្យុទាក់ទង​តាម​ស្រុក​ក្រុង​មួយ​អោយជួយ​ស្ទាក់ចាប់​IMG-20141126-WA0005
​តែ​ចាប់​មិនបាន មិនដឹងថាៈ​រត់គេច​ទៅ​ផ្លូវ​ណា ព្រោះ​ផ្លូវ​ច្រើនពេក​ឬក៏​ទៅសម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណា ឡើយ ។ លោក​បាន​បញ្ជាក់ថាៈ តាមពិត​រថយន្ត​ខាងលើនេះ​បើក​លឿន​ពេក ជនរងគ្រោះ​មើល​ទំនងជា អាច​ឆ្លង​ផុត​ថ្នល់ជាតិ តែ​នៅពេល​ឆ្លង​ក៏ត្រូវ​រថយន្ត​នោះ​បុក​តែម្តង ព្រោះ​រថយន្ត​បើក​លឿន​ហួសកំណត់ និ​នៅក្នុង​ទីប្រជុំជន ហើយ​បើទោះបី​បែបនេះ​ក្តី អ្នកបើករថយន្ត​នោះ​ពិតជា​គ្មាន​ក្តីមេត្តា​ដល់​ជនរងគ្រោះ ឡើយ គឺ​បើក​រត់​យករួចខ្លួន​តែម្តង​។​
​ ​សព​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​​គ្រោះ​ដែក​ខូចខាត​ត្រូវបាន​មន្ត្រីនគរបាល​យកទៅរ​ក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សមត្ថកិច្ច​ការធ្វើការ​ស្រាយ​ជ្រាវ​រក​រថយន្ត​បង្ក មក​ដោះស្រាយ​ទៅតាម​និតិ​វិធី​៕ (