​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

0

​កំពង់ចាម​៖ នគរបាល​ស្រុក​ស្ទឹងត្រង់ និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន ហើយ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ។​​ ​លោក វរៈសេនីយ៍ទោ សោម រស់

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​គ្រឿង ១​ករណី ចំណុច​សាលា​អនុវិទ្យាល័យ​សូ​ភាស ស្ថិតក្នុង​ភូមិ​សូ​ភាស ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។DSC02728

ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់ ឈ្មោះ ស្រេង គឹម​ហេង ហៅ ជ្រូក ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សូ​ភាស ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ចំនួន​១​កញ្ចប់​ផងដែរ ។​DSC02729

​លោកនាយ​ការិយាល័យ​បាន​បន្តទៀតថា នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក​ម្លាំ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី នៅក្នុង​ក្រុង​កំពង់ចាម ចំណុច​ផ្ទះសំណាក់​ពន្លឺ​ពេ​ជ្យ ស្ថិតក្នុង​ភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស​ក្រុង​-​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ។DSC02730

១-​ឈ្មោះ ចូ​វ សុជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។ ២-​ឈ្មោះ ហៃ ម៉ាឡៃ ហៅ ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ក្រោម ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដកហូត​វត្ថុតាង​បាន​ចំនួន​២​កញ្ចប់ និង​ឧបករណ៍​សេព​មួយចំនួន ។​​ទាំង​២​ករណីនេះ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​ចងក្រង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ចាត់ការ​ទៅតាម​នីតិវិធី ៕