​ផឹកថ្នាំ​សំលាប់ខ្លួន​ទាំង​វ័យក្មេង​ដោយសារ​ខឹង​បង​ស្តីបន្ទោស​

0

​បាត់ដំបង​: នារី​វ័យក្មេង​ម្នាក់​បាន​ដាច់ចិត្ត​ធ្វើអត្តឃាត​ដោយ​ផឹកថ្នាំ​សំលាប់ខ្លួន​កាលពី​ថ្ងៃទី​26-11-14​វេលា​ម៉ោង​7​យប់​ត្រង់ចំនុច​ភូមិ​កណ្តាល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពី​នាង​​មានការ​ដើរលេង​ចោលផ្ទះ​សម្បែង​ញឹកញាប់​ពេក​ក៏ត្រូវ​បង​ស្តីបន្ទោស​ទើប​សំរេចចិត្ត​បែបនេះ​. ។​

លោក​អធិការរង សា​រេ​ត វិ​សេដ្ឋ បាន​ស្រង់​សំដី​ក្រុមគ្រួសារ​សាច់ញាតិ​មក​និយាយថា​​នារី​រងគ្រោះ​មានឈ្មោះ ភាព មុំ អាយុ​ទើបតែ​16​ឆ្នាំ​ប៉ុណ្ណោះ​រស់នៅ​ជាមួយ​បង​នៅត្រង់​ចំនុចកើតហេតុ​​ខាងលើ​. ។image

មួយថ្ងៃៗ​គឺ​នាង​មិនសូវ​នៅផ្ទះ​ទេ​ដោយសារតែ​សេពគប់​មិត្តភក្តិ​មិនសូវ​ល្អ ដូច្នេះហើយ​​គឺ​មួយថ្ងៃៗ​នាង​បានចេញ​ដើរលេង​បាត់ៗ​ពី​ផ្ទះ ហើយក៏​មិនសូវ​រវល់​នឹង​ការងារ​ផ្ទះ​ប៉ុន្មាន​ដែរ​. ។​ក្រុមគ្រួសារ​បាន​បន្តថា ជារឿយៗ​បង​តែងតែ​ធ្វើការ​ស្តីប្រដៅ និង​និយាយ​ណែនាំ​ពន្យល់​​ដល់​ប្អូនស្រី​ដើម្បីអោយ​ចេះ​គិតនិងចេះពិចារណា​អោយ​ស្គាល់ផ្លូវ​ណា​ល្អ​និង​ផ្លូវ​ណា​ដែល​អាក្រក់​។​​

រាល់​លើក​គឺ​នាង​មិន​មាត់​មិន​ក​តបត​អ្វី​ឡើយ ប៉ុន្តែ​ទង្វើ​អ្វីដែល​នាង​ធ្លាប់ធ្វើ​គឺ​នាង​នៅតែ​ធ្វើ​ដដែល​ដោយ​មិន​ព្រម​កែ​អត្ត​ច​រិ​ក​ឬ​លះបង់ ដោយ​ត្រងត្រាប់​តាម​សំដីរ​បស់បង​ឡើយ ទើប​នៅ​ល្ងាច​ថ្ងៃកើតហេតុ​​បង​ក៏បាន​ស្តីបន្ទោស​ម្តងទៀត​ស្រាប់តែ​ឃើញ​នាង​បាន​ដើរ​ចូលទៅ​កន្លែង​សំរាក​ហើយក៏​ស្ងាត់​មាត់​ស្ងាត់​ក​ឈឹង​តែម្តង ឃើញ​ហេតុ​ការ​បែបនេះ​បង​ក៏​ស្រែកហៅ​នាង​ប៉ុន្តែ​នៅតែ​គ្មាន​ចំលើយ​ទើប​នាំគ្នា​​ចូលទៅ​មើល​ស្រាប់តែ​ឃើញ​នាង​មាន​សភាព​បែកពពុះមាត់​និង​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​ដោយ​​នៅក្បែ​នាង​មាន​បន្សល់​នូវ​សំបក​ដប​ថ្នាំ​សំរាប់បាញ់សំលាប់​ស្មៅ​ទើប​ដឹងថា​នាង​ប្រាកដជា​បាន​ផឹកថ្នាំ​​នោះ​ដើម្បី​ធ្វើអត្តឃាត​ខ្លួនឯង​. ។​

នៅ​ខណ​:​នោះដែរ​ក៏មាន​ការធ្វើ​កោសល​វិច័យ​ពី​សំណាក់​សមត្ថកិច្ច​​ផងដែរ​ព្រមទាំង​បាន​អះអាងថា​នាង​ពិតជា​បាន​ផឹកថ្នាំ​សំលាប់ខ្លួន​មែន​ដោយ​ក្រុមគ្រួសារ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ព្រោះ​មិនគួរណា​នាង​ដាច់ចិត្ត​សំលាប់ខ្លួន​ទាំង​វ័យក្មេង​យ៉ាង​ដូច្នេះ​សោះ​. ៕