ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​អាច ពន្យារពេល​ដល់​ឆ្នាំ​២០១៦

0

​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ថៃ លោក Sommai Phasee បាន​ប្រាប់​ប្រភព ប៊ី​ប៊ី​ស៊ីថា ការបោះឆ្នោត​ប្រកបដោយ លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថ្ងៃ អាច​នឹង​ពន្យារពេល​ធ្វើឡើង មិន​ហួស​ពី ១៨​ខែ​នោះទេ ។ ​លោក​ប្រាយ​ទ្ធ ចាន់​អូ​ចា នាយក​រដ្ឋ មន្ដ្រី​ដែល​ដឹកនាំ​រដ្ឋាភិបាលយោធា​គ្រប់ គ្រង​

ប្រទេស​ក្រោយ​ការធ្វើ​រដ្ឋប្រហារ កាលពី​ខែឧសភា​នោះ​ធ្លាប់បាន​ថ្លែងថា ការបោះឆ្នោត​អាចធ្វើ​ឡើង​តាម​ពេល កំណត់​គឺ​នៅ​ដំណាច់ឆ្នាំ​២០១៥ ។ប៉ុន្ដែ​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​បាន បញ្ជាក់ប្រាប់​ប្រភពព័ត៌មាន​ថា ការបោះ ឆ្នោត​អាច​ប្រ​ព្រឹ​ត្ដទៅ​នៅក្នុង​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​ទៀត ។ ការ ថ្លែង​បែបនេះ​បន្ទាប់ពី​មាន​ជំនួស ពិភាក្សា​កាលពី​សបា្ដហ៍​កន្លងមក ។
​លោក Sommai Phasee បញ្ជាក់ ថា “​តាម​ការប្រកាស​របស់​នាយក​រដ្ឋ មន្ដ្រី ការបោះឆ្នោត​អាចធ្វើ​ឡើង​នៅក្នុង អំឡុងពេល​មួយឆ្នាំ ប៉ុន្ដែ​បើតាម​អារម្មណ៍ របស់ខ្ញុំ​វិញ ខ្ញុំ​គិតថា ការបោះឆ្នោត អាច​កើតឡើង​អំឡុងពេល​មួយឆ្នាំ​កន្លះ​”​។​​ការពន្យារ​រហូតដល់​ពាក់កណ្ដាល​ឆ្នាំ ២០១៦​នោះ ការបោះឆ្នោត​ប្រទេស​ថៃ នឹង​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ ពេញលេញ ។ លោក Phasee បាន​បន្ដ ថា ច្បាប់អាជ្ញាសឹក​នៅ​មិនទាន់​ដកចេញ នៅឡើយ ហើយ​នោះ​ជា​ច្បាប់​មួយ​ដែល នាយករដ្ឋមន្ដ្រី​ប្រើ​ដើម្បី​ស្ដារ​ស្ថានការណ៍ សន្ដិសុខ​ក្នុងប្រទេស​ឱ្យ​ល្អ​ប្រសើរឡើង ។​download (1)

​សេដ្ឋកិច្ច​ប្រទេស​ថៃ​ស្ថិតនៅ​ទ្រឹង មួយកន្លែង​នៅក្នុង​ឆ្នាំនេះ​។ ក្រោយពី​ធ្លាក់ កាលពីដើមឆ្នាំ​, សេដ្ឋកិច្ច​ថៃ​អាច​កើន ឡើយ​យ៉ាង​យឺត ។ លោក Phasee បាន រំពឹងថា កំណើន GDP មាន​ត្រឹម​១-១.២ ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំនេះ ។ លោក បាន​រំពឹងថា កំណើន​GDP​អាច​កើនឡើង វិញ​ដល់​៤-៥​ភាគរយ​នៅក្នុង​ឆមាស ទី​ពីរ​ឆ្នាំក្រោយ ។ លោក​បន្ដថា រដ្ឋា​ភិ បាល​យោធា​នឹង​បង្កើន​ការចំណាយ​ដើម្បី ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើន ការឧបត្ថម្ភ​ដល់​ប្រជាកសិករ​ក្នុង​គោល ការណ៍​មួយរយៈ​ពេល​ខ្លី​ផងដែរ ។​

​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​មក សេដ្ឋ កិច្ច​ប្រទេស​ថៃ​បាន​ដាំ​ក្បាល​ចុះ ដោយ សារ​តែ​ការប៉ះពាល់​ដល់​វិស័យ​ទេស ចរណ៍​, ការបដិសេធ​បញ្ជា​ទិញ​នាំចេញ កង្វះ​បញ្ជា​ទិញ​ក្នុងស្រុក ដូចដែល​ប៉ះពាល់ ដល់​វិស័យ​រថយន្ដ និង​វិស័យ​ដទៃ​ផ្សេងៗ ទៀតផង​ដែរ 9