អ្នកដំណើរ​ត្រូវ​ចុះ​ពីលើ​យន្ដហោះ ជួយ​រុញ​យន្ដហោះ​

0

​មន្ដ្រី​ក្នុង​តំបន់​សាយ​ប៊ូ​រី ស្ថិតក្នុង ប្រទេស​រុស្ស៊ី​កំពុងតែ​ត្រួតពិនិត្យ​ការ ដែល​អ្នកដំណើរ​ត្រូវបាន​ស្នើឱ្យ​ចុះ​ពីលើ យន្ដហោះ​ជួយ​រុញ​យន្ដហោះ​ចេញទៅ កាន់​ផ្លូវ​ដែល​អាច​ហោះហើរ​បាន ។ ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា អ្នកដំណើរ ប្រមាណ​៧០​នាក់​នៅលើ​យន្ដហោះ​ចាក ចេញពី​តំបន់ អាយ​ហ្គា​កា

ប្រទេស​រុស្ស៊ី ឆ្ពោះទៅកាន់ ក្រា​ស្នូ​ដា ត្រូវបាន​ស្នើឱ្យ ចុះ​ពីលើ​យន្ដហោះ​ជួញ​រុញ​ទៅកាន់​ផ្លូវ ហោះហើរ ទើប​យន្ដហោះ​នេះ​អាច​ចេញ ដំណើរ​បាន ។​download (2)

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​របស់ រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ថា អ្នកដំណើរ​ចុះ​ពី លើ​យន្ដហោះ​គឺ​ដើម្បី​កាត់បន្ថយ​ទម្ងន់ ហើយក៏​ស្ម័គ្រចិត្ដ​ជួយ​រុញ​យន្ដហោះ​ទៅ កាន់​ផ្លូវ​ហោះហើរ​ក្នុង​អាកាសធាតុ ត្រជាក់​ធ្លាក់​ព្រឹល ។

​នៅក្នុង​រូបភាព​វីដេអូ​បង្ហាញឱ្យឃើញ ថា អ្នកដំណើរ​ខិតខំ​រុញ​យន្ដហោះ TU-134 ទៅកាន់​ផ្លូវ​ហោះហើរ​ដែល​គ្រប ដណ្ដប​ដោយ​ព្រឹល ។ នៅ​តំបន់​នោះ​មាន សីតុណ្ហភាព​ក្រោម​សូន្យ​រហូតដល់​ដក ៥០​អង្សា​សេ​ធ្វើឱ្យ​កង់​យន្ដហោះ​ជាប់ គាំង ងាក​ទៅណា​មិន​រួច ។

​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​យន្ដហោះ​ជាប់គាំង​ក្នុង​ព្រឹល នោះបាន​និយាយថា អ្នកដំណើរ​នៅលើ យន្ដហោះ​ទាំងអស់​ដែល​ស្នើ​ឱ្យជួយ​រុញ យន្ដហោះ​នោះ សុទ្ធសឹងតែ​ជា​ពលករ​នៅ ក្នុង​ក្រុមហ៊ុន ហើយ​នោះ​ជា​វិធីសាស្ដ្រ​តែ មួយគត់​ដើម្បីឱ្យ​យន្ដហោះ​អាចធ្វើ ដំណើរ​ទៅកាន់​គោលដៅ​ដូចដែល​បាន កំណត់ ។