មន្ត្រី​ពន្ធដា​ខេត្ត​រតនគីរី​ម្នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ពីបទ​ចាប់​អ្នក​បោសសម្អាត​អនាម័យ​រំលោភ ​ដោយ តារា រស្មី​

0


​ខេត្ត​រតនគីរី​៖​យោងសេចក្តី​រាយការណ៍​ពី​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹងថា លោក ប្រាក់ សា​វ័​ន្ត័ មន្ត្រី​ពន្ធដា​ខេត្ត​រត ន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពីបទ​ចាប់រំលោភ​លើ​ស្ត្រី ជា អ្នក​បោសសម្អាត​អនាម័យ ក្នុង​អង្គភាព​របស់ខ្លួន នៅ​ភូមិ​កន្សែង សង្កាត់​បឹង​

កន្សែង ក្រុង​បាន​លុង​។​​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិការ ឆ្នាំ​២០១៤​នេះ​ថា មុន​ចាប់ខ្លួន កាលពី​វេលា ម៉ោង​៦​និង​៤៨​នាទី ព្រលប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​ម្សិលមិញ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់ រំលោភ​លើ​ស្ត្រី​ម្នាក់ ឈ្មោះ ឈ ន អាយុ​១៩​ឆ្នាំ ហើយ​នាង​ត្រូវបាន​គេ​ដឹងថា​ជា​បុគ្គលិក​ផ្នែកអនាម័យ​ក្នុង​អង្គ ភាព​ពន្ធដា​ខេត្ត​រតនគីរី​តែម្តង​។​2
​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​លោក ប្រាក់ សា​វ័​ន្ត គឺ​សមត្ថកិច្ច​ធ្វើឡើង ក្រោយពី​មាន​ពលរដ្ឋ​រាយការណ៍​មក​ថា ស្ត្រី​ម្នាក់​ត្រូវគេ​ចាប់រំលោភ ទើប​កម្លាំង​នគរបាល​ក្រុង​បាន​ឡុង​ចុះ​អន្តរាគមន៍ រហូត​ឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​យកមក​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។​

ជុំវិញ​ករណីនេះ អង្គរ​ថែម​ស៍​មិនអាច​សុំ​ការ​អិធ​ប្បាយ​លម្អិត ពី​លោក យុន ប៊ុន​ណា អធិការ​ក្រុង​បាន​លុង នៅឡើយ​ទេ ព្រោះ​ទូរ​សព្ទ័​មិនអាច​ទំនាក់ទំនង​បាន​។​​ប្រភព​មួយ​បាន​បង្ហើប​ថា រឿងនេះ​គឺមាន​គេ​កំពុង​រត់ការ​បិត និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​ជនរងគ្រោះ​ផ្តល់​ជា​សំណង​ជម្ងឺ​ចិត្ត ជា​ថ្នូរ​ឲ្យ​នាង​ដក​ពាក្យបណ្តឹង​។​មិ

ន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​សុំ​មិន​ឲ្យ​អ្នកកាសែត ក្នុងស្រុក​ចេញ ផ្សាយ​ទៀតផង ដែល​អ្នក​អន្តរាគមន៍​រឿងនេះ គឺ​ត្រូវបាន​គេ​ដឹងថា​ជា​អ្នកមាន​លុយ​និង​មានអំណាច​៕