សារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះថា លោក គីម ចុងអ៊ុន មេដឹកនាំកំពូលផុត លេខរបស់កូរ៉េខាងជើង បានសម្រេច តែងតាំងប្អូនស្រីពៅ របស់ខ្លួនឲ្យកាន់មុខតំណែងធំ ជាអនុប្រធាននៃគណបក្ស ពលករកូរ៉េ ។
កន្លងមក ប្អូនស្រីពៅរបស់លោក គីម មិនត្រូវបានបង្ហាញ ឈ្មោះជាសាធារណនោះទេ ប៉ុន្តែ រហូតដល់ខែមិនា កន្លងទៅនេះ ឈ្មោះជាផ្លូវការគឺ គីម យ៉ូចុង ត្រូវបានបង្ហាញតាមរយៈ សារព័ត៌មានរដ្ឋ ដែលនាំឲ្យមហាជនគ្រប់គ្នាបានស្គាល់ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង។
គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋ KCNA បានប្រកាសតួនាទីរបស់ គីម យ៉ូចុង ជាអនុប្រធាននៃ អគ្គនាយកដ្ឋាន របស់គណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បន្ទាប់ពីលោក គីម ចុងអ៊ុន មេដឹកនាំវ័យទើបតែ ៣១ឆ្នាំ បានចូលរួមក្នុងការទស្សនាពិធីបុណ្យភាពយន្តតុក្តា នោះ៕