នាយករដ្ឋមន្ដ្រី​ថៃ ៖ លោកស្រី​យី​ង ឡាក់ ត្រូវតែ​ប្រយ័ត្ន​សម្ដី​

0

​នាយករដ្ឋមន្ដ្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែលជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ ហើយ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី បាន​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ថា “​លោកស្រី​យី​ង​ឡាក់ បើ​ចង់​និយាយ អ្វី​នៅក្នុង​ផ្ទះ​និយាយ​ឱ្យ​ឆ្អែត​ទៅ កុំ​និយាយ នៅ​ចំពោះមុខ​មហាជន អាច​ជំរុញ​ឱ្យ

មានការ​ក្រោកឈរឡើង​ប្រឆាំង​រដ្ឋា​ភិ បាល​។ លោកស្រី​យី​ង​ឡាក់​ត្រូវតែ​ប្រយ័ត្ន សម្ដី​របស់ខ្លួន ។​​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា បានប្រកាស​ហាមប្រាម ប្រជាពលរដ្ឋ​ថៃ​គ្រប់រូប​មិនត្រូវ​និយាយ អំពី​នយោបាយ បើទោះបីជា​នៅ​ទីកន្លែង ណាក៏ដោយ រួមទាំង​នៅក្រៅ​ប្រទេស​ផង ដែរ ។ រដ្ឋាភិបាល​ថៃ​ព្រួយបារម្ភ​ពី​ការ បំផុសបំផុល​ជំរុញឱ្យមាន​ការប្រឆាំង​រដ្ឋា ភិ​បាល​យោធា​បង្ក​ភាពចលាចល​ក្នុង សង្គម ។ រដ្ឋាភិបាលយោធា​បានប្រកាស ថា កំពុងតែ​ខិតខំ​រៀបចំ​ប្រទេសជាតិ​ឱ្យ មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ មុន ពេល​ផ្ដល់​អំណាច​ទៅឱ្យ​ប្រជារាស្ដ្រ ។download (8)

​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បាន​ផ្សព្វ ផ្សាយ​ថា នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ហាមប្រាម​លោកស្រី​យី​ង ឡាក់ ចេញទៅ​ក្រៅប្រទេស ដោយសារ តែ​ការប្រកាស​របស់លោក​ស្រី​នាពេល កន្លងមក ។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏ បាន​គំរាមថា នឹងដាក់​ទណ្ឌកម្ម​ដល់​លោក ស្រី​យី​ង​ឡាក់ មិន​អនុញ្ញាតឱ្យ​លោកស្រី បញ្ជូន​លុយ​ទៅ​ក្រៅប្រទេស ប្រសិនបើ ការប្រកាស​របស់លោក​ស្រី​អាច​ប៉ះពាល់ ផ្ដល់​ផល​អាក្រក់​ដល់​នយោបាយ​បច្ចុប្បន្ន​។​
​ចាប់តាំងពី​រដ្ឋប្រហារ លោកស្រី​យី​ង ឡាក់ ត្រូវបាន​កម្លាំងយោធា​កាន់អំណាច អនុញ្ញាតឱ្យ​ចេញទៅ​ក្រៅប្រទេស​២​លើក មកហើយ ១​លើក​ទៅកាន់​ទីក្រុង​ប៉ារីស និង​១​លើក​ទៀត​ទៅកាន់​ប្រទេស​ជប៉ុន​និង ចិន ។ លោកស្រី​បាន​ជួប​លោក​ថាក់ស៊ីន ដែលជា​បងប្រុស​របស់​ខ្លួន ប៉ុន្ដែ​លោក ស្រី​មិនបាន​និយាយ​ទៅកាន់​មហាជន​នោះ ឡើយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ ។download (7)
​កន្លងមក​ថ្មីៗ​លោកស្រី​យី​ង​ឡាក់​បាន និយាយ​ទៅកាន់​មហាជន​ថា លោកស្រី បានដឹង​ជាមុន​ហើយ ថា​លោកស្រី​ប្រាកដ ជា​ទទួលរង​ការធ្វើ​រដ្ឋប្រហារ​ដូចជា​បង ប្រុស ថាក់ ស៊ីន អីចឹង​ដែរ នៅពេល ដែល​លោកស្រី​បាន​ឡើងកាន់តំណែង​ជា នាយករដ្ឋមន្ដ្រី​នៅ​ខែសីហា ឆ្នាំ​២០១២ ។ លោកស្រី​បាន​បញ្ជាក់ថា ប្រសិនបើ​មិន ត្រូវបាន​ស្ថាបន​ឯករាជ្យ​ដក​លោកស្រី​ពី តំណែង​នយោបាយ​ទេនោះ ក៏ត្រូវ​យោធា ធ្វើ​រដ្ឋប្រហារ​ដែរ ។
​ការប្រកាស​ទាំងនោះ​រប​ស់លោក​ស្រី យី​ង​ឡាក់ បានធ្វើឱ្យ​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​អូ​ចា ខឹងសម្បា​យ៉ាងខ្លាំង ដោយ​លោក​គឺជា​បុគ្គល​បាន​ចូលរួម​ក្នុង រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ ស៊ីន ហើយ ពេលនេះ​បាន​ទម្លាក់​ទាំង​ប្អូនស្រី​ថែម ទៀត ។download (9)

​នៅពេលដែល​សួរ​អំពី​ការប្រកាស របស់លោក​ស្រី​យី​ង​ឡាក់​អំពី​ការចូល ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅពេល​បោះ ឆ្នោត​ខាងមុខ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់ថា ទាំងនោះ​ជា​សិទ្ធិ​របស់លោក ស្រី​យី​ង​ឡាក់ ចង់​បន្ដ​នយោបាយ​ឬ​អត់​។ ប៉ុន្ដែ​ត្រូវតែ​សួរ​ដល់​គណៈកម្មការ​រៀប​ចំ ការបោះឆ្នោត​ថា​តើ​លោកស្រី​មាន លក្ខណៈ​គ្រប់គ្រាន់​ចូលរួម​បោះឆ្នោត​នា ពេលខាងមុខ​ទៀត​ដែរឬទេ ។ និយាយ ដល់​រឿងនេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​បញ្ឆិតបញ្ឆៀង​ថា​លោកស្រី​យី​ង ឡាក់ អាច​ត្រូវបាន​ហាមប្រាម​ប្រឡូក ក្នុង​ឆាកនយោបាយ​យ៉ាងតិច​៥​ឆ្នាំ ប្រសិនបើ​គេ​រកឃើញ​កំហុស លោកស្រី នោះ 9