លោកពូ​ទីនៈ រុស្ស៊ី​មិនមែន​ជាការ គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​

0

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាសថា ប្រទេស​របស់ លោក​នឹង​ការពារ​សន្ដិសុខ​របស់​ខ្លួន និង សម្ពន្ធ​មិ​ត្ដ ប៉ុន្ដែ​រុស្ស៊ី​មិនមែន​ជាការ គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​នោះ ឡើយ តាមរយៈ​ការពង្រឹង​សន្ដិសុខ​របស់ ខ្លួន ។ ​ប្រធានាធិបតី​ពូ​ទីន បានប្រកាស បែបនេះ​

នៅពេល​ចូលរួម​ប្រជុំ​ជាមួយ ប្រមុខ​ដឹកនាំ​យោធា​ប្រចាំ​នៅ​តំបន់​ស៊ូ​ជី ស្ថិតនៅ​ដែនសមុទ្រ​ខ្មៅ ។download (10)

លោកពូ​ទីន បាន​បញ្ជាក់ថា ការការពារ​ដែន​អធិប​-​តេ​យ្យ​របស់​រុស្ស៊ី ក៏ដូចជា​សន្ដិសុខ​ដល់ បណ្ដា​ប្រទេស​ជា​សម្ពន្ធ​មិ​ត្ដ​ជា​រឿង​ចាំ បាច់​បំផុត​ដែល​រុស្ស៊ី​ត្រូវតែ​ធ្វើ ។ សកម្ម ភាព​ពង្រឹង​កម្លាំងយោធា ការពារ​ផល ប្រយោជន៍​នោះ​មិនមែន​ន័យ​ថា រុស្ស៊ី គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ដែល ជាស​ត្រូវ​របស់​រុស្ស៊ី​នោះឡើយ ។

​ការប្រកាស​ខាងលើ​របស់​ប្រ​ធានា ធិបតី​ពូ​ទីន ចំ​ពេលដែល​រដ្ឋមន្ដ្រី​ការ​បរ ទេស​ស៊ី​រី លោក​អាល់ មូ​លែ​ន បានធ្វើ ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ស៊ូ​ជី ជួបពិភាក្សា ជាមួយ​មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី​នៅ​ទីនោះ ។ នៅក្នុង​ជំនួប​ពិភាក្សា រុស្ស៊ី​បាន​សន្យា គាំទ្រ​ស៊ី​រី​នៅក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម ភេរវកម្ម​ក្នុង​ទឹកដី​ស៊ី​រី ។download (11)

​ក្រោយ​ការពង្រឹង​កម្លាំងយោធា ក្រោម​ការដឹកនាំ​របស់​លោកពូ​ទីន ប្រទេស​ជាច្រើន ពិសេស​តំបន់​អឺរ៉ុប​ខាង កើត​យល់ឃើញថា រុស្ស៊ី​កំពុង​គំរាម កំហែង​ដល់​សន្ដិសុខ​របស់ខ្លួន​។ ទាំងនោះ ហើយ​ប្រទេស​អឺរ៉ុប​ខាងកើត​មាន​ប៉ូឡូញ ជាដើម​បានស្នើ​សុំ​អង្គការ​ណា​តូ និង អាមេរិក​ពង្រាយ​កម្លាំង ក៏ដូចជា​ដាក់ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ទប់ស្កាត់​ការ​គំរាម កំហែង​ពី​រុស្ស៊ី ។