​ឆ្លង​ចរន្ត​អគ្គីសនី​បង្គោល​ភ្លើង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ តែ​សំណាង​ពន្លត់​ទាន់ពេលវេលា

0

​ ​
​ ​ទុស្សេ​ចរន្ត​អគ្គីសនី លើ​បង្គោល​ភ្លើង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ធ្វើអោយ​មានការ​ការ ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​មក​ចោមរោម​មើល និង សមត្ថកិច្ច​មូលដ្ឋាន ចុះ​អន្តរាគមន៍​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​លេខ​៩៩ ជាប់​នឹង​ផ្ទះ​លេខ​៥១BT ស្ថិតក្នុង​ភូមិ​

សន្សំ​កុសល​ទី​១ សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ​។​​ ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង គឺ​ដំបូង​ឡើយ គេ​បានលឺ​សម្លេង​ចេញ ពី ក្នុង ប្រអប់លេខ​៥៩ ជាប់​នឹង បង្គោល​ភ្លើង​ធំ​3

ខាងលើ លុះ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏មាន ផ្សែ​ខ្មួយ​ខ្មាញ់​ផ្ទុះ​ចេញមក​ខាងក្រៅ ហើយក៏​មាន អណ្តាតភ្លើង​ឆាបឆេះ​ចេញមក បង្កអោយមាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​នាំ គ្នា​មក​ចោមរោម​មើល និង យក​បំពង់​ពន្លត់អគ្គីភ័យ​ធ្វើ​ការបាញ់​ពន្លត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ទៅវិញ ភ្លាមៗ មិន​បង្កអោយមាន​ការ​ឆាបឆេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​មិន​រាល​ដល់​ដល់​លំនៅ ឋាន​បង ប្អូន​ប្រជា​ពល រដ្ឋ ។4

ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើត ហេតុ ផងដែរ និង​ធ្វើការ​ទំនាក់ទំនង​ទៅ ខាងលើ​ភ្នាក់ងារ​អគ្គីសនី​កម្ពុជា​អោយ បិទ​ចរន្ត​កាបិ​ន លេខ ៥៩ លើ​បង្គោល​ភ្លើង​ខាងលើ មិនអោយ​ដំណើរការ បន្តទៀត​។​2

​ ​ហើយ​ចំពោះ​ករណី​ខាងលើ​នេះដែរ គឺ​មិនបាន​បណ្តាលអោយ​មានកា​រ​រាលដាល ធំ​ដំ​អ្វី នោះទេ គ្រាន់តែ​បង្ក ការ​ភិន​ភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ប៉ុណ្ណោះ ហើយ នេះ​សំណាង​ហើយ​ដែល​ការឆាបឆេះ ខាងលើ មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច បើសិនជា អណ្តាតភ្លើង ឆាបឆេះ​ឡើង​ខ្លាំង​នោះ​មិនដឹងថា នឹងមាន​បង្ក​ផល វិនាស​ផ្សេងៗ យ៉ាងណា​ទៀត នោះទេ ៕1