កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ប៉ូលិស ហុងកុងបានឃាត់ខ្លួនបាតុកររហូតដល់ ១១៦នាក់ ក្នុងរយៈពេល២៤ម៉ោង ក្នុង នោះមានមេដឹកនាំបាតុករសំខាន់ៗជា ច្រើនរូបដែលរងការចោទប្រកាន់ពីបទ រារាំងវាយប្រហារទៅលើសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋាភិបាល ហុងកុងបានបញ្ជូននគរបាលយុត្ដិធម៌ សហការជាមួយក្រុមសន្ដិសុខទៅរុះរើ របងរបស់ក្រុមបាតុករដែលដាក់ពង្រាយ នៅក្នុងខណ្ឌម៉ុងកុកដែលជាទីតាំងសំខាន់ របស់ក្រុមបាតុករ ។ ប៉ូលិសបានបង្ខំប្រើ ប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ដើម្បី បំបែកបាតុករហិង្សា ។
នៅថ្ងៃទី៦ ខែវិច្ឆិកា សកម្មភាពរុះរើ របងរបស់បាតុករបង្កឱ្យមានការប៉ះ ទង្គិចគ្នាជាទ្រង់ទ្រាយធំ។ ប៉ូលិសប្រមាណ ៤ពាន់នាក់ទៅកាន់តំបន់នោះជួយជា កម្លាំងក្នុងការរុះរើឱ្យបានជោគជ័យក្នុង រយៈពេលតែ៣ម៉ោងប៉ុណ្ណោះ ប៉ូលិស បានរុះរើប្រកបដោយជោគជ័យ ។
នៅតំបន់ផ្សេងទៀត ស្ថិតនៅខណ្ឌ អែតមីរ៉ែលធី ជិតការិយាល័យរដ្ឋាភិ បាល ក្រុមបាតុករក៏បានគ្រប់គ្រងផ្លូវ មួយចំនួនបង្កឱ្យមានការកកស្ទះចរា ចរណ៍យ៉ាងខ្លាំង ។ ក្រុមបាតុករនៅតែ បន្ដប្ដេជ្ញាទាមទារសិទ្ធិសេរីភាពរបស់ ខ្លួន មិនចុះចាញ់ការដាក់គំនាបរបស់ រដ្ឋាភិបាលហុងកុងនោះឡើយ ។
ពលរដ្ឋហុងកុងភាគច្រើនមានការ ខកចិត្ដយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់ ខ្លួនដែលស្ថិតនៅក្រោមការជ្រើសរើស តែងតាំងពីចិនដីគោក ។ ហុងកុងចង់ឱ្យ មានមេដឹកនាំកើតឡើងដោយការបោះ ឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋ ។
ពលរដ្ឋហុងកុងធ្លាប់រស់នៅដោយ សេរីភាព និងការអភិវឌ្ឍក្នុងរបបគ្រប់ គ្រងដោយចក្រភពអង់គ្លេស។ ក្រោយ ពេលអង់គ្លេសប្រគល់សងកោះហុងកុង ឱ្យប្រទេសចិនវិញ ពលរដ្ឋរស់នៅលើ កោះនេះបានបាត់បង់សិទ្ធិសេរីភាពរបស់ ខ្លួនបន្ដិចម្ដងៗ ។ ពលរដ្ឋហុងកុងមួយ ចំនួនធំ មិនទទួលស្គាល់ខ្លួនឯងថាជាជន ជាតិចិននោះឡើយ ដោយពួកគេមិន អាចទទួលយករបបគ្រប់គ្រងកុម្មុយនីស្ដ បានឡើយ ។