បាតុកម្ម​រាលដាល អាមេរិក​បង្កើន រក្សា​សន្ដិសុខ បាតុករ​៤០០​នាក់​ត្រូវ ចាប់ខ្លួន​

0

​បាតុកម្ម​ប្រែក្លាយ​ទៅជា​ហិង្សា​នៅ តំបន់​ជាច្រើន​ក្នុង​ទឹកដី​អាមេរិក​ធ្វើឱ្យ កម្លាំង​សន្ដិសុខ​អាមេរិក​ឃាត់ខ្លួន​បាតុករ ដល់​ទៅ​៤០០​នាក់​ដែល​បង្កឱ្យមាន ហិង្សា ។ ក្នុងឱកាស​នោះ រុស្ស៊ី​បាន​ថ្កោល ទោស​អាមេរិក​ថ មាន​សីលធម៌​ក្លែង ក្លាយ​នៅពេលដែល​បង្រៀន​រុស្ស៊ី​ពី​ការ គោរព​សិទ្ធិមនុស្ស ប៉ុន្ដែ​

អាមេរិក​មិន បាន​គោរព​សិទ្ធិមនុស្ស​នោះឡើយ ។​​បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​បូ​ស្ទន់ ញូវយ៉ក ឡូ​អេ​ន​ជឺ​ឡេស ដា​ឡាស់ អា​ត្ល​ង់ តា ហ្វឺ​ហ្គូ​សាន់ និង​ទីក្រុង​ជាច្រើន​ផ្សេង ទៀត ហើយ​បាតុកម្ម​ប្រែក្លាយ​ទៅជា ហិង្សា ។ ប៉ូលិស​បង្ខំ​ប្រើប្រាស់​វិធីសាស្ដ្រ ចាំបាច់​ទប់ស្កាត់​ក្រុមបាតុករ​ហិង្សា​នៅ ទីក្រុង​ហ្វឺ​ហ្គូ​សាន់ និង​មី​ស៊ូ​រី ដោយ​ចាប់ ខ្លួន​បាតុករ​ប្រមាណ​៤០០​នាក់​កាលពី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា ។download (17)

​ទីក្រុង​ហ្វឺ​ហ្គូ​សាន់​មាន​ជនជាតិ​ស្បែក ខ្មៅ​រស់នៅ​ភាគច្រើន​បាន​ប្រឈម​នូវ បាតុកម្មហិង្សា​រយៈពេល​២​ថ្ងៃ​កន្លងមក​។ ការ​លួច​ប្លន់ ដុតបំផ្លាញ​ទីសាធារណៈ​ជា ច្រើន ក្នុងនោះ​មាន​ទាំង​រថយន្ដ​ប៉ូលិស ទៀតផង ។ អភិបាលរដ្ឋ មី​ស្ស៊ូ​រី ដែល មាន​ទីក្រុង​ហ្វឺ​ហ្គូ​សាន់​បានសម្រេច​ដាក់ ពង្រាយ​កម្លាំង​សន្ដិសុខ​២២០០​នាក់​នៅ ទីនោះ​ទប់ស្កាត់​អំពើហិង្សា ។

download (16)
​ជាច្រើន​ទសវត្សរ៍​កន្លងមក ភាព​តាន តឹង​រវាង​ប៉ូលិស នឹង​ជនជាតិ​ស្បែក​ខ្មៅ មកពី​ទ្វីបអាហ្វ្រិក ដោយសារតែ​ជនជាតិ ស្បែក​ខ្មៅ​យល់ឃើញថា ក្រុម​សន្ដិសុខ មិន​ផ្ដល់​តម្លាភាព ផ្ដល់​ភាព​យុត្ដិធម៌ ដល់​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​នោះឡើយ ហើយ​តែងតែ​ដាក់​គំនាប​ទៅលើ​ក្រុម ស្បែក​ខ្មៅ​ទៀតផង ។download (18)

​ប្រធានាធិបតី​អាមេរិក ក៏មាន​ការ ប្រុងប្រយ័ត្ន មិន​ហ៊ាន​វិភាគ​អ្វី​ចំៗ​ពាក់ ព័ន្ធ​ស្ថានភាព​ហ្វឺ​ហ្គូ​សាន់​នោះឡើយ ខ្លាច ធ្វើឱ្យ​ពលរដ្ឋ​កាន់តែ​ខឹងសម្បា​ខ្លាំង​ថែម ទៀត ។
​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា រុស្ស៊ី​បាន​ថ្កោល ទោស​ដល់​អំពើហិង្សា​នៅ​ទីក្រុង​ហ្វឺ​ហ្គូ សាន់ និង​តំបន់​ផ្សេងៗ​ទៀត​នៅ​អាមេរិក​។ រុស្ស៊ី​បាន​បញ្ជាក់ថា អាមេរិក​តែងតែ បង្រៀន​គេ​ឱ្យ​ចេះ​គោរព​សិទ្ធិមនុស្ស ពិសេស​គឺ​រុស្ស៊ី ផ្ទុយទៅវិញ អាមេរិក ទើប​ជា​អ្នក​បំពាន​សិទ្ធិមនុស្ស​យ៉ាងពិត ប្រាកដ ។