ពលរដ្ឋ​អាមេរិក​៣០​លាន​នាក់​រង​ផលប៉ះពាល​ដោយសារ​ព្យុះ​ព្រិល​

0

​នៅក្នុង​ពិធីបុណ្យ Thanksgiving តាមបែប​ជនជាតិ តួ​ក​គី ដ៏​មមា​រញឹក​ជាងគេ ក្នុងចំណោម ពិធី បុណ្យ​នានា​ផ្សេងទៀត របស់​សហរដ្ឋ​អាម៉េរិក​នោះ វា​បានប្រែក្លាយ តំបន់​មួយ ចំនួន​ទៅជា​ទីវាល ព្រិល​ដ៏​ក្រាស់ក្រែល ដែល​បណ្តាល​ឲ្យ​ជើងហោះហើរ​រាប់រយ​ត្រូវ​ផ្អាក និង ចរាចរណ៍ លើគោក​

ផ្ទាល់ ក៏​ពិបាក​រក​នឹង​ថ្លែង​ពុំបាន​ផងដែរ​។​​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ​ទៀតថា ប្រជាជន ប្រមាណ ៣០​លាន​នាក់ ចាប់ពី​តំបន់ភ្នំ​នៃ​រដ្ឋ ណត​ស៍ ខា​រ៉ូ​លី​ណា ទៅកាន់​តំបន់ ម៉ែ​ណេ កំពុង​ទទួលរង ផលប៉ះពាល់​ខ្លាំងជាងគេ​។ ការស្ទះ​ចរាចរណ៍ បាន​កើតឡើង​រហូតដល់ ទៅ ៦​ម៉ោង ស្រប​ពេលដែល​ភ្លៀង លាយ​ជាមួយ​ព្រិល នៅតែ​បន្ត​ធ្លាក់​មក​ព្រមៗ​គ្នា​នោះ​។​download (23)

ដោយឡែក​ព្យុះ​ព្រិល​ខាងលើនេះ នឹងមាន​ផលប៉ះពាល់​ជា​មធ្យម​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក ជាពិសេស គឺ​ចរាចរណ៍​ផ្លូវអាកាស ដែល​ត្រូវបាន​លុបចោល​រួចមកហើយ នៅ​តំបន់​ភាគ​ខាង ជើង​អាម៉េរិក​។ សម្រាប់​រដ្ឋ​មួយចំនួនទៀត​ដូច វ៉ាស៊ីនតោន​, ហ្វី​ឡា​ដេ​ហ្វ​យ៉ា ញូយ៉ក និង បូ​ស្តុ​ន ក៏​អាចនឹងទទួល រង​នូវ​ឥទ្ធិពល​ខ្លាំង​រួមមាន​ភ្លៀង​ធ្លាក់​លាយឡំ នឹង​ព្រិល ផងដែរ​៕download (21)download (20)