ជនបរទេស​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​អ្នករត់ម៉ូតូឌុប​របួស​ធ្ងន់​

0


​ភ្នំពេញៈ បុរស​បរទេស​ម្នាក់ បាន​រង​បួស​ធ្ងន់ ដោយសារ​ស្រវឹងស្រា​បើក​ម៉ូតូ​បុក​អ្នករត់ម៉ូតូឌុប​ពីក្រោយ កាលពី​វេលា​ម៉ោង​១២:១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​រោងភាពយន្ត​លុច ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ កែង​នឹង​ផ្លូវ​១៤៨ ស្ថិតក្នុង​សង្កាត់​

ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ​។​

photo 2
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ដែលជា​អ្នករត់ម៉ូតូឌុប​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-9866 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​មុខ​រោងភាពយន្ត​លុច ស្រាប់​តែមាន​បុរស​ជនជាតិ​បរទេស​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោកជាំ​photo 4

បាន​បើក​ម៉ូតូ​ម៉ាក ហា​យ៉ា​តេ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W- 2384 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​បុក​អ្នករត់ម៉ូតូឌុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ពេញ​ផ្លូវ​រង​ការខូចខាត ហើយ​ជនបរទេស​នោះ រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ចំណែក​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​។​photo 1
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ ប៉ុន្តែ​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​ជនបរទេស​ដឹង​ពី​កំហុស​របស់ខ្លួន ក៏​សុខចិត្ត​សង​ថ្លៃ​ខូចខាត​ទៅខាង​ភាគី​អ្នករត់ម៉ូតូឌុប ដើម្បី​បញ្ចប់រឿង​៕