​រថយន្ត​នីសា​ន់​បុក​ម៉ូតូ របួសធ្ងន់​យុវជន​៣​នាក់​

0

​ភ្នំពេញៈ យុវជន​៣​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​លេខ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ត្រូវ​រថយន្ត​នីសា​ន់​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ទាំង​ម៉ូតូ និង​មនុស្ស​ជាង​២០​ម៉ែត្រ​។ ហេតុការណ៍​

គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​photo 3
​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ដំបូង​ឡើយ​មាន​យុវជន​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1E-1314 ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម​។ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក នីសា​ន់​ធុន​តូច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-3006 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​លេខ​៣០​ម៉ែត្រ ទិសដៅ​បញ្ច្រាស​ជាមួយ​ម៉ូតូ​ជនរងគ្រោះ បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​ម៉ូតូ និង​យុវជន​ទាំង​៣​នាក់ ត្រូវ​ខ្ទាត​ជាង​២០​ម៉ែត្រ ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​។​photo 2
​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន តែ​បើក​រត់​បាន​ជាង​១​គីឡូម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​។ ម៉ូតូ និង​រថយន្ត​បង្ក ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​ដូចគ្នា​។​

photo 4
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕