ឈ្លោះ​គ្នា​ក្នុង​វង់​ផឹកស៊ី ទាញ​កែវ​វាយ​រយះ​មុខរបួស​ធ្ងន់​

0


​កណ្ដាលៈ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ត្រូវ​មិត្ត​ភ័​ក្ត​ក្នុង​វង់​ផឹកស៊ី​យក​កែវ​វាយ​លើ​ផ្ទៃមុខ បណ្ដាល​ឲ្យ​បែក​រយះ​ហូរឈាម ដេរ​អស់​ជាច្រើន​ថ្នេរ​។ ហេតុការណ៍​ហិង្សា​ក្នុង​វង់​ផឹកស៊ី​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩:១០​នាទី យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​គ្រែ​ឫស្សី​ជាប់​

ផ្លូវលំ ស្ថិតក្នុង​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​11
​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​បង្ក​របួសស្នាម​ខាងលើ ឈ្មោះ សុង ប៊ុន​សួរ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ រីឯ​ជនរងគ្រោះ​មានឈ្មោះ ធឿន ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​
​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្ត​ភ​ក្រ័​៣​នាក់​ទៀត ស្របពេលនោះ​ក៏​កើតមាន​ជម្លោះ​ទំនាស់​ទាស់​ពាក្យសម្ដី​គ្នា ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹងសម្បារ​យ៉ាងខ្លាំង ក៏​ទាញយក​កែវស្រា​មាន​ដៃ​កាន់​វាយ​ទៅលើ​ផ្ទៃមុខ​ជនរងគ្រោះ បណ្ដាល​ឲ្យ​បែក​រយះ​ហូរឈាម​ស្រោច​ខ្លួន ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​22
​បច្ចុប្បន្ន​ជនសង្ស័យ​បង្កហេតុ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី រួច​បញ្ជូនទៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក មាន​ចំណាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕

x​