បាត់ដំបង: កម្មករចាប់ជ្រូកប្រមាណជាង20នាក់បានរងរបួសមានស្រាលមានធ្ងន់ខណ:ដែលមានឡានដឹកជ្រូកមួយបានក្រឡាប់កាលពីវេលាម៉ោង10,20នាទីព្រឹកថ្ងៃទី28-11-14ត្រង់ចំនុចផ្លូវកែងស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយត្រូវបានថៅកែហៅ
អោយទៅជួយចាប់ជ្រូកព្រោះវារួចរត់ពេញព្រៃប៉ុន្តែពេលធ្វើដំណើរទៅមិនទាន់ដល់ចំនុចនោះផងរថយន្តដែលដឹកកម្មករបានក្រឡាប់មួយទៀតដែលបណ្តាលអោយមានមនុស្សរងរបួសច្រើនបែបនេះ. ។តាមការអះអាងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយព៌ណស ដែលជារបស់ក្រុមហ៊ុននិងពាក់ស្លាកលេខភ្នំពេញ3B4344បានបើកដឹកជ្រូកពេញក្នុងទិសដៅពីព្រុំដែនថៃទៅបាត់ដំបង. ។
សមត្ថកិច្ច បានបន្តថា ដោយសារតែរថយន្តនេះបើកបរក្នុងល្បឿនលឿនផងនោះលុះមកដល់ចំនុចកើតហេតុដែលជាចំនុចផ្លូវកែងទំនងជាយកចង្កូតមិនទាន់ទើបធ្វើអោយរថយន្តនេះក្រឡាប់ដេកទទឹងថ្នល់តែម្តង ចំណែកសត្វជ្រូកដែលនៅក្នុងទ្រុងដែកនៅលើរថយន្តបានរួចហើយរត់ប្រសេចប្រសាចពេញព្រៃធ្វើអោយអ្នកបើកបរនិងម្ចាស់ជ្រូកមានការព្រួយបារម្ភក៏បានទូរស័ព្ទហៅអោយកម្មករដែលនៅក្បែព្រុំដែនប្រញ៉ាប់ឡើងឡានមកចំនុចកើតហេតុដើម្បីជួយចាប់ជ្រូក. ។
នៅពេលនោះកម្មកររួមទាំងអ្នកបើកបរសរុបចំនួន23នាក់បានបើករថយន្តម៉ាក isuzuមួយបាំងកន្លះព៌ណខ្មៅពាក់ស្លាកលេខភ្នំពេញ2F1953ដោយដំណើរប្រញ៉ាប់ប្រញ៉ាល់ប៉ុន្តែចៃដន្យពេលដែលរថយន្តនោះទើបនឹងឆ្លងផុតស្ពានវាលវង់ប្រហែលជាង100m មិនទាន់ទាំងដល់ទីតាំងកើតហេតុដែលត្រូវចាប់ជ្រូកដែលរត់ពេញព្រៃផងក៏ត្រូវបានក្រឡាប់បន្ថែមទៀតធ្វើអោយកម្មករដែលនៅលើរថយន្តនោះរងរបួសចំនួន21នាក់ ក្នុងនោះធ្ងន់ចំនួន4នាក់ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពទាំងអស់. ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្ទូចយកតែរថយន្តតូចដែលដឹកកម្មករប៉ុណ្ណោះដែលបានបើកបរនិងបង្កអោយមានមនុស្សរងរបួសទៅរក្សាទុកនៅអធិការដ្ឋានចំណែករថយន្តធំគឺអនុញ្ញាតិអោយយកចេញទៅបានព្រោះវាក្រឡាប់ដោយមិនប៉ះពាល់ដល់អ្នកដទៃ. ៕