ស្ទឹងត្រែង៖ថៅកែក្លឹបអាម៉ាហ្សូននិងសន្តិសុខម្នាក់ ដែលបង្ករបួសស្នាមដល់ម្នាក់ភ្ញៀវរងរបួសជាទម្ងន់ កាលពីថ្ងៃទី២៣វិច្ឆកានោះ ក្រោមការចោទប្រកាន់ពីលោកស្រីស៊ុន យ៉ឺតព្រះរាជអាជ្ញារង ពីបទហឹង្សាមានស្ថានទម្ងន់និងអ្នកផ្តើមគំនិត លោកគង់ កូមិន្ទបានសម្រេចឃុំខ្លួនជា
បណ្តោះអាសន្ន។ក្រោយមកជនរងគ្រោះឈ្មោះទិនជួបបានដាក់បណ្តឹងចោទប្រកាន់ទៅលើសន្តិសុខនិងថៅកែក្លឹប ទៅសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីឱ្យជួយដោះស្រាយតាមផ្លូវច្បាប់។ករ ណីនេះសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងមិនទាន់បានចាត់វិធានការតាមផ្លូវច្បាប់ទៅលើសន្តិសុខនិងថៅកែក្លឹបនោះ។បន្ទាប់មកជនរងគ្រោះក៏បានដាក់បណ្តឹងថ្មីមួយទៀតទៅកាន់កងរាជអាវុធហត្ថខេត្ត។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឱ្យដឹងថា ក្រោយទទួលបណ្តឹង ពីជនរងគ្រោះ ឈ្មោះទិន ជួបនោះហើយក៏សុំគោលការណ៍ទៅព្រះរាជអាជ្ញាដើម្បីចុះឃាត់ខ្លួនសន្តិសុខម្នាក់និង ថៅកែ ក្លឹបមកសាកសួរកាលពីយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៤។ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៤ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក្រោយពីបញ្ចប់នីតិវិធីសាកសួររួច ក៏បានបញ្ជូនជនសង្ស័យឈ្មោះ ឡុ ងទូចហៅម៉ាប់អាយុ២៧ឆ្នាំមានតួនាទីជាសន្តិសុខការពារក្លឹបនិងឈ្មោះឌុច សម្ផស្ស អាយុ៣៤ ឆ្នាំជា ថៅ កែហាងខារ៉ាអូខេសួនរីករាយ និងម្ចាស់ក្លឹបអាម៉ាហ្ស៊ូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង។
មន្ត្រីសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងថាអ្នកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំ បូង ខេត្ត បានចោទប្រកាន់ទៅលើជនសន្តិសុខ និងថៅកែក្លឹបពីបទហឹង្សាមានស្ថានទម្ងន់និងអ្នកផ្តើមគំនិត ក្នុងបទល្មើស។ចៅក្រម គង់ កូមិន្ទ ក្រោយពីទទួលសំណុំរឿងនោះហើយ បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យទាំងពីរនាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតជាបន្ត។
លោកហូ សំអុល អ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងបានឱ្យដឹងថាយោងតាមកា រចោទប្រកាន់របស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក្នុងបទហឹង្សាមានស្ថានទម្ងន់ទោស និងអ្នកផ្តើ មគំនិតតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌថ្មី ប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់នោះ ជនសង្ស័យអាចប្រឈមដាក់ពន្ធនាគារក្នុងរយះពេលពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕




































