​ស្ត្រី​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់ចោល​ប្តី​និង​កូន​៤​នាក់​នៅពេល​ដើរទៅ​ដាំបាយ​នៅផ្ទះ​

0

​ខេត្តបន្ទាយមានជ័យ​៖​ស្ត្រី​ម្នាក់​ត្រូវ​ពស់វែក​ស្រកា​ចាស់​ចឹក​បណ្តាល​ឲ្យ​ស្លាប់ចោល​ប្តី​និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ពេល​ដែ​ស្ត្រី​រងគ្រោះ​ចុះពីលើផ្ទះ​ដើរទៅ​ដាំបាយ​នៅក្រោម​ផ្ទះ​។​ហេតុការណ៍​ពស់​ចឹក​ស្ត្រី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​

ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។image
​លោក​អនុសេនីយ៍ឯក សុង សុខុន អធិការរង​នគរបាល​ស្រុក​ស្វាយចេក ទទួល​ការងារ ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ ណា​ង អាយុ​៣៣​ឆ្នាំ មាន​ប្តី​និង កូនប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុងបន្ទុក បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ លោក​អធិការរង​បាន​បន្ត​ឱ្យដឹងទៀតថា ក្នុង​ហេតុការណ៍​នេះ​បើតាម​សាច់ញាតិ​ក្រុម គ្រួសារ​ស្ត្រី​រងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដើរ​ចុះពីលើផ្ទះ​ទៅផ្ទះ​បាយ​ដើម្បី​ដាំបាយ​អោយ​ប្តី​និង​កូន​ហូប​នៅ​ពេ​ល្ងាច ។

ពេល​គាត់​មិនទាន់​ដើរ​ដល់​ផ្ទះបាយ​ផង គួបផ្សំ​និង​មេឃងងឹត​មើល​ពុំ​សូវ​ឃើញ ស្រាប់តែ​ដើរទៅ​ជាន់​ពស់​ស្រកា​ចាស់ ក៏ត្រូវ​ពស់​ចឹក​ចំ​ខ្នងជើង​ខាងស្តាំ ។ រំពេច​នោះ​គាត់​ក៏​ស្រែក​ឱ្យគេ​ជួយ​ថា មាន​ពស់​ចឹក​គាត់​ហើយ ដោយ​ឮដូច្នេះ ប្តី​ស្ត្រី​រងគ្រោះ​ក៏​ចុះពីលើផ្ទះ​វាយ​ពស់​នោះ​ងាប់​នៅ​កន្លែងកើតហេតុ ។

លោក​អធិការរង​នគរបាល​ស្រុក​ស្វាយចេក បាន​បន្ត​ឱ្យដឹងទៀតថា ក្រោយពី​ពស់​ចឹក​ស្ត្រី​នោះ​ភ្លាម ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ក៏​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ដែរ​ប៉ុន្តែ​ដោយសារតែ ផ្លូវ​លំបាក​ដោយ​ផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​តំបន់​ដាច់ស្រយាល​ពី​ទីប្រជុំ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ស្ត្រី​រងគ្រោះ​ក៏ត្រូវ​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​តែម្តង ត្រូវបាន​ក្រុមគ្រួសារ​ដឹក ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី នៅថ្ងៃនោះ​ផងដែរ​៕