ខេត្តកណ្តាល៖រថយន្តហ៊ីយ៉ាន់ដាយបើកបុកម៉ូតូម៉ាកនិច១គ្រឿងយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសចំនួន៣នាក់ស្លាប់ភ្លាមមួយរំពេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៤លើកំណាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូត៌
ម៉ែត្រលេខ៣៣៣៤ស្ថិតនៅភូមិក្រាំងតាឃុំត្បែងស្រុកកណ្តាលស្ទឹង។
ជនរងគ្រោះដែលស្លាប់ចំនួន៣នាក់នោះ១ឈ្មោះអានប៉ុងភេទប្រុសអាយុ២១ឆ្នាំបើកម៉ូតូម៉ាកនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1CA-4363។២ឈ្មោះសុខណុលភេទប្រុសអាយុ២៣ឆ្នាំអ្នកទាំងពីររស់នៅភូមិជង្រុកឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺ។៣ឈ្មោះជុំវិណ្ណៈភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិព្រៃទទឹងឃុំត្បែងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ3A-0336តៃកុងបន្ទាប់ពីកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។សាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សបើកក្នុងល្បឿនលឿនពីជើងទៅត្បូងហើយក៏មានម៉ូតូមួយគ្រឿងមានគ្នា៣នាក់បើកពីត្បូទៅជើងក្នុងទិសដៅបញ្ជ្រាសទិសគ្នាដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកម៉ូតូចំពេញទំហឹងបណ្តាលឲ្យបុរសចំនួន៣នាក់ស្លាប់ភ្លាម។អ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នក្រោយពីសមត្ថិកិច្ចបានធ្វើការត្រួតពិនិត្យរួចប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាមរថយន្តនិងម៉ូតូត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕




































