ខេត្តពោធិសាត់ អ្នកភួមិនិងសមត្ថកិច្ចនគរបាលស្រុកបាកាន មានការភ្ញាក់ផ្អើលយា៉ងខ្លាំងនាំគ្នាភ្ញាក់ពីដំណេក ខណះដែលមានស្ត្រីជនជាតិវៀតណាមម្នាក់ មិនចេះភាសារខ្មែរមួយមា៉ត់ មិនដឹងមកពីណា បានមកសម្រាលកូនម្នាក់ឯង រហូតបានសម្រេចយា៉ងកំសត់ ជាប់ចិញ្ចើមផ្លូវជាតិលេខ៥ ៕
ហែតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភួមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ៕ ប៉ុន្តែសមត្ថកិច្ចឃើញស្ត្រីនេះសម្រាលកូនចេញភ្លាម ក៍បានផ្ដល់ពត៍មានដល់ខាងគ្រូពេទ្យនៅស្រុកបាកាន ក៍ខាងគ្រូពេទ្យយករថយន្តសង្រេ្គោះរួមទាំងគ្រូពេទ្យជំនាញ មកសំអាត់និងកាត់ទងសុកចេញរូចហើយក៍ដឹកទៅកាន់ មន្ទីពេទ្យបង្អែកស្រុកបាកានតែម្ដង៕
បើតាមមន្ត្រីនគរបាលស្រុកបាកានដែលបាននាំគ្នាទៅជួយសង្រេ្គោះស្ត្រីនោះនិយាយថា នៅមោ៉ងខាងលើនោះកំលាំងលោកដែលជាវេណប្រចាំកានៅអធិការដ្ឋាននគបាលស្រុកបាកាន បាននាំគ្នាក្រោកពីដំណេករាបចំទៅផ្ទះដើម្បីជួយកិច្ចការគ្រួសារនិងបន្តមកធ្វើការងារវិញ ៕
ស្រាប់តែពេលនោះពួកគាត់ក៍ដូចជាអ្នកភួមិនៅក្បែរនោះបាន ឃើញស្ត្រីនេះមិនដឹងជាមកពីណា ក៍ឈប់ទីតាំងខាងលើសម្រាលកូនម្នាក់ឯង យា៉ងកំសត់ឈាមដក់ពេញដី រហូតប្រសូត្របានទារកនោះមកដោយសុវត្ថភាព ៕
ពេលនោះក៍មានកាភ្ញាក់ផ្អើលនាំគ្នាទៅមើល ទើបកំលាំងលោកផ្ដល់ពត៍មានទៅលោក សាង ផលបុណ្យ ដែលជាប្រធានមន្ទីពេទ្យបង្អែកស្រុកបាកាន លោកក៍បានបញ្ជារភ្លាមឲ្យគ្រូពេទ្យ និងរថយន្តសង្គ្រោះ មកកាន់ស្ត្រីនេះក៍ធ្វើការសំអាត់ហើយកាត់ទងសុកចេញរូចរាល់ ក៍ដឹកស្ត្រីនេះមកកាន់មណ្ឌលសុខភាព មន្ទីពេទ្យបង្អែកស្រុកបាកាន តែម្ដង ដោយក្រោមការយកចិត្តទុកដាក់មើលថែស្ត្រីនេះនិងទារក ឲ្យមានសុខភាពធម្មតាឡើងវិញ៕
កម្ពុជាថ្មីបានជួបលោក សាង ផលបុណ្យ ដែលជាប្រធានមន្ទីពេទ្យបង្អែកនៅស្រុកបាកាននោះ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៨វិច្ឆិកាថា ស្ត្រីនេះមិនចេះនិយាយភាសាខ្មែរទេ ដោយខាងនគរបាលបានមកសួស្ត្រីនេះចេះភាសាវៀតណាមតិចតួចគេប្រាប់ថា នាងឈ្មោះ វា៉ង ធីលេឡាន អាយុ២៩ឆ្នាំ គ្នានទីលំនៅពិតប្រាកដទេ ដោយនាងមកដល់ទីតាំងកើតហែតខាងលើឈឺពោះខ្លាំងពេកអត់ស្គាល់នណា ក៍សម្រាលកូននៅទីនោះម្នាក់ឯងទៅ៕ លោក សាង ផលបុណ្យ បន្តថាស្ត្រីនេះត្រូវខាងគ្រូពេទ្យរបស់លោកឲ្យសំរាកព្យាបាលមើលថែត្រឹម ហើយអ្នកភួមិបាននាំគ្នាអាណិត ស្ត្រីនេះផ្ដល់សម្លៀកបំពាក់ឲ្យគេ ផ្លាស់ប្ដូរថែមទៀត ៕
លោកបញ្ជាក់ថាសុខភាពស្ត្រីនេះមិនមានបញ្ហាអ្វីទេរួមទាំងទារក តែអ្វីដែលខាងគ្រូពេទ្យជួបការលំបាកនោះគឹស្ត្រីនេះពីបីថ្ងៃទៀត មិនដឹងឲ្យគេទៅណា ព្រោះខាងមន្ទីពេទ្យលោកជួយបានតែ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ដូច្នោះបើបងប្អូនណាស្គាល់ស្ត្រីនេះ ឫខាងស្ថានទូតវៀតណាមប្រចាំកម្ពុជា សួមមកទំនាក់ទំនងយកស្ត្រេះទៅស្រុកកំណើតនាងវិញផង ព្រោះនាងសសៃខ្ចី ងាយនិងរងគ្រោះខ្លាំងណាស់ជាមួយនិងទារក ព្រោះនាងគ្មានប្រាក់ជាប់ខ្លួនឡើយ ៕



































