កូនមហា​សេដ្ឋី​ជនជាតិ​រុស្សី​ត្រូវ​ជន​មិន​ស្គាល់​ប៉ុនប៉ង​វាយ​សម្លាប់​ក្នុង​បរិវេណ​សណ្ឋាគារ​ឯករាជ​(​ប្រាំពី​ជាន់​)​តែ​សំណាងល្អ​មិន​សម្រេច​គ្រាន់តែ​រងរ​បូស​ធ្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​ស់​

0

​ខេត្ត​ព្រះសីហនុ​.​កូនប្រុស​មហាសេដ្ឋី​ជនជាតិ​រុស្សី​សញ្ជាតិ​ខ្មែរ​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខជា​ជនជាតិ​រុស្សី​ដូចគ្នា​ចំនូ​ន​២​នាក់​តាម​ស្ទាក់​ធ្វើការ​វាយប្រហារ​បណ្តាល​ឲ្យ​រងរ​បូស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​គោលបំណង់​សម្លាប់​ផ្តាច់ជីវិត​ប៉ុន្តែរ​មិនបាន​សម្រេច​។​
.​

ហេតុ​ដ៍​គូរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោងជាង​២០​និង​១០​នាទី​យប់ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ត្រង់ចំណុច​ផ្លូវបំបែក​ក្នុង​បរិវេណ​សណ្ឋាគារ ឯករាជ្យ ហៅ​សណ្ឋាគារ​៧​ជាន់ ស្ថិតក្នុង ភូមិ ១​សង្កាត់​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​។​ជនសង្ស័យ​ក្រោ​ពីរ​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​រូ​ចក៍​បាន​រត់ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម​ពណ៍​ទឹកមាស​(​មិន​ស្គាល់​ផ្លាក់លេខ​)​រត់គេច​ខ្លូន​បាត់ស្រមោល​ក្នុងពេលនោះ​តែម្តង​ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ក្នុងពេលនោះ​ភា្ល​មៗ​ផងដែរ​។20141128_102316_resized
​ ​ប្រភពពី​លោក នី​កូ​ឡា ឳ​ពុក​ជនរងគ្រោះ បានអោយដឹងថា កូនប្រុស​របស់គាត់ ឈ្មោះ ស្តាប់ ភេទ ប្រុស មុខរបរ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មុនពេល​កើតហេតុ​រូបលោក បានទទួល​ទូរស័ព្ទ​ពី​ជនជាតិ​រុស្សី​មិន​ស្គាល់មុខ​ពីរ​នាក់​(​ជនជាតិ​រុស្សី​)​បាន​តេ​ហៅ​លោក​អោយទៅ​ជួប​ដើម្បី​ផ្ញើ​លុយ​ទៅអោយ​មិត្ត​ភ័ក្ត្រ​នៅ​កោះ​។​ប៉ុន្តែ​ដោយ​រូបលោក​ជាប់រវល់​ក៏​អោយ​កូនប្រុស​របស់គាត់​ឈ្មោះ​ស្តាប់​(​ជនរងគ្រោះ​)​ទៅ​ជួប​គេ​ជំនួស​រូបលោក​លោក​ពុំ​នឹកស្មាន​សោះ​ថា​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងពីរ​នាក់​នេះ បាន​វាយ​កូន​របស់លោក អោយ​រងរបួស​ជា​ទម្ងន់​រហូតដល់​សន្ល​ប់​បែក​មុខ បាក់​ថ្គាម ទាំងសងខាង និង បាក់ធ្មេញ​ថែមទៀត ស្ទើរ​បាត់បង់​អាយុជីវិត​ផងដែរ ។​20141128_093439
​ ​.​លោក​នី​កូ​ឡា​បាន​បន្តទៀតថា​នេះ​ជា​អំពើ​ឃាត​កម្មពិតៗ​ដោយ​គោលបំណង​របស់​ក្រុម​ឃាដករ​គឺ​សំដៅ​មកលើ​រូបលោក​ទេ​ប៉ុន្តែរ​សំណាងអាក្រក់​បែរជា​ធ្លាក់​ទៅលើ​រូប​គូ​ន​លោក​ទៅវិញ​។​ជុំវិញ​អំពើរ​ឃាតកម្ម​មកលើ​កូន​របស់គាត់​ខាងលើនេះ​លោក​នី​កូ​ឡា​បានធ្វើការ​បញ្ជាក់ថា​ជន​សង្ស័យ​ទាំងពីរ​នាក់​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​កូន​របស់គាត់​ខាងលើនេះ​ជា​ក្រុម​ឃាដករ​ស៊ី​ឈ្នូ​ល​ចំណែកឯ​ជន​ដែល​បញ្ជារ​ពីក្រោយ​ខ្នង​ក្នុង​រឿងនេះ​គាត់​ដាក់​ការសង្ស័យ​ទៅ​ជនជាតិ​រស្សី​ម្នាក់​ឈ្មោះ​(​ប៉ូ​ឡង់​ស្គី​)​ពីព្រោះ​ជន​ឈ្មោះ​(​ប៉ូ​ឡង់​ស្គី​)​នេះ​កាលពី​អំឡុង​រយៈពេល​៣​ឆ្នាំមុន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ដាក់គុក​ពាក់​ព​ន្ធ័​ការប៉ុនប៉ង​សម្លាប់​កម្មករ​ជនជាតិខ្មែរ​ចំនូ​ន​៦​នាក់​ទំលាក់​ទឹកសមុទ្រ​នោះ​ជន​ឈ្មោះ​(​ប៉ូ​ឡង់​ស្គី​)​នេះ​ធ្វើការ​ចោទ​ប្រ​ថា​រូបគាត់​(​នី​កូ​ឡា​)​ជា​អ្នក​នៅ​ពីរ​ក្រោយ​ជនរងគ្រោះ​ទាំង​៦​នាក់​ទើប​រូបគេ​មាន​បញ្ហារ​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​រយៈពេល​ជាច្រើន​ខែ​និង​អស់​លុយរាប់​ស៊ិ​ប​ម៉ឺន​ដុល្លា​។​IMG-20141128-WA0001_resized_1
.​ជាមួយគ្នានេះ​លោក​នី​កូ​ឡា​បានធ្វើការ​បញ្ជាក់​ជន​ឈ្មោះ​(​ប៉ូ​ឡង់​ស្គី​)​នេះ​ជា​មនុស្ស​មានទោស​តែ​បាន​រត់គេច​ពីរ​ការ​តាម​ចាប់​ខ្លូន​ពីរ​ប្រទេស​រុស្សី​មក​លាក់​ខ្លូន​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា​ហើយ​បច្ចុប្បន្ន​ប៉ូលីស​អន្តរជាតិ​កំពង់​បន្ត​តាម​ចាប់​ខ្លូន​នៅឡើយ​ទេ​។​ហើយ​ជនជាតិ​រុស្សី​នៅ​ខេត្ត​ព្រះសីហនុ​អ្នក​ល្អ​មាន​តិចតួច​ណាស់ មួយចំនួន​គឺជា​មនុស្ស​អាក្រក់ ព្រោះថា​អ្នក​ទាំងនោះ​សុទ្ធសឹង​ជា​អ្នកញៀន​ថ្នាំ វង្វេងវង្វាន់​ស្មារតី លែង​ដឹង​ខុសត្រូវ​។

ជុំវិញ​បញ្ហា​ខាងលើនេះ លោក​កូ​ឡា សូម​ធ្វើការ​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​នគរបាល និង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ វែកមុខ ដើម្បី​ឃាត់ខ្លួន​ជនបង្ក​មក​ផ្តន្ទាទោស​តាមច្បាប់ ។​20141128_093420

.​បច្ចុប្បន្ន​ជុំវិញ​បញ្ហារ​ខាងលើ​ខាងលើនេះ​កំលាំង​សមត្ថកិច្ច​ទាំង​ប៉ូលីស​និង​ប៉េ​អ៊ឹម​កំពង់តែបន្ត​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក​ដើម្បី​តាម​ចាប់​ក្រុម​ជនឃាត​ករ​ដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ហើយ​បញ្ហារ​នេះ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​មួយរូប​បាន​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​មាន​តំ​រ៉ុង​ខ្លះ​ហើយ​៕​2014-11-28 07.14.03_resized_1