ខេត្តបន្ទាយមានជ័យ៖រថយន្តដឹកស្រូវ របស់កសិករខ្មែរ កកស្ទះតាមច្រកព្រំដែនកម្ពុជាថៃ អស់រយះពេល៤ថ្ងៃហើយ ព្រោះទាហ៊ានថៃជួរមុខបានធ្វើសកម្មភាព ផ្អាកដំណើររថយន្តដឹកស្រូវរបស់ខ្មែចូលក្នុងដីថៃ ដោយគេយល់ឃើញថា បើសិនជាបណ្តោយអោយកសិផលរបស់ខ្មែរ ចូលទៅលក់បែប
អាណាបតេយ្យក្នុងដីថៃត៏ទៅទៀតនោះ គឺតម្លៃហាងឆេងផលស្រូវរបស់ពលរដ្ឋថៃ ច្បាស់ជាធ្លាប់ហាងឆេងជាមិនខានឡើយ។
សូមបញ្ជាក់ដែលថា ស្របពេលដែលរដូវ ច្រូតកាត់លើប្រភេទស្រូវស្រាលដូចជាផ្កា ម្លេះរំដួលពណ័ស និងផ្កាម្លេះរំដួលក្រហម ដែលកសិករខ្មែរនិងថៃ កំពុងធ្វើសកម្មភាពច្រូតកាត់ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ជាពិសេសគឺនៅកណ្តាលខែវិច្ចិការឆ្នាំ២០១៤នេះតែម្តង ដែលកសិករនិមួយៗ ចាប់ផ្តើមបើកយុត្តនាការប្រមូលផលស្រូវរបស់ខ្លួន ជាបន្តបន្ទាប់ ហើយអ្នកខ្លះយកទៅលក់ ក្នុងដីថៃ ខ្លះទៀតយកទៅលក់អោយរោងម៉ាស៊ីនដែលនៅក្បែរលំនៅដ្ឋានរបស់ខ្លួន ហើយក៏មានកសិករខ្លះ មិនបានលក់ដូរអ្វីនោះទេ ដោយសារតែឆ្នាំនេះ ផលស្រូបរបស់គាត់ប្រមូលបានតិចតូចបំផុត ទើបគាត់ទុកសម្រាប់ធ្វើពូជនៅឆ្នាំក្រោយៗទៀត។
មានក្រុមឈ្មួញខ្មែរជាច្រើន ដែលកំពុងសម្រុកទិញស្រូវពិកសិករនៅតាមមូលដ្ឋាន បានលើកឡើងថា ប្រភេទស្រូវម្លេះ រំដួលស និងរំដួលក្រហម គឺគាត់ទិញពីកសិករក្នុងមួយតោន មានតម្លៃ ចាប់ពី៧ពាន់ ៨រយបាត ទៅ៨ពាន់បាត ជាប្រភេទស្រូវលេខ២ ហើយយកទៅលក់អោយថៃក្នុងមួយតោន មានតម្លៃមួយម៉ឺនបាតឯណោះ ចំពោះប្រភេទស្រូវលេខ១ ដែលមានឈ្មោះខាងលើនោះ គឺឈ្មួញខ្មែរយកទៅលក់អោយថៃ ក្នុងមួយតោន បាន១ម៉ឺន១ពាន់ទៅ១ម៉ឺន២ពាន់បាត ដែលការលក់ប្រភេទស្រូវខាងលើនោះ គឺខាងថៃគេមិនរើសស្រូវល្អរឺអាក្រក់នោះទេ អោយតែស្រូវពីស្រុកខ្មែរ ទៅគឺគេអោយតម្លៃសមរម្យអាចធ្វើអោយឈ្មួញយកបាន ឥឡូវនេះខាងតម្រួតជួររបស់ថៃ នៅតាមខ្សែរបន្ទាត់ព្រំដែននិមួយៗ ត្រូវបានគេហាមឃាត់
មិនអោយរថយន្តដឹកស្រូវរបស់ខ្មែរចូលទៅលក់ក្នុងដីថៃត៏ទៅទៀតឡើយ បង្កអោយរថយន្តដឹកស្រូវរបស់ខ្មែរមួយចំនួនដែលគ្រងដឹកចេញទៅដីថៃនោះ កកស្ទះជាច្រើថ្ងៃរួចមកហើយ ឯមួយចំនួនទៀតបកមកក្រោយវិញ ដោយឡែក ទាហ៊ានខ្មែរដែលឈរជើងនីចំណុចភូមិអូបីជាន់ ភូមិណងចាន់ ភូមិសិលាខ្មែរ និងក្នុងតំបន់៥ រហូតទៅដល់ច្រកបឹងត្រគួន ស្រុកថ្មពួកទៀតផង បានលើកឡើងថា សកម្មភាពបិទច្រករបៀងរបស់ថៃនោះ គឺមិនមាននោះទេ តែគេគ្រាន់តែហាមមិនអោយរថយន្តដឹកស្រូវចូលតែប៉ុណ្ណោះ ចំពោះបញ្ហាផ្សេងៗ ដែលពលរដ្ឋខ្មែរយើង
ចូលទៅប្រកបមុខរបរក្នុងដីថៃនោះ គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេ ហើយការបិទនោះគឺមានរយះពេល៤ថ្ងៃហើយ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែវិច្ចិការ ឆ្នាំ២០១៤នេះតែម្តង មិនដឹងជាពេលណាទើបតម្រួតថៃខាងលើនោះ អនុញ្ញាតិអោយរថយន្តដឹកស្រូវខ្មែរចូលទៅក្នុងដីថៃ ត៏ទៅទៀតបាននោះទេ ដោយឡែកលោកមេឃុំអូរបីជាន់ បានអោយដឹងថា វាជារឿងធម្មតាទេ អោយតែដល់រដូវច្រូតកាត់និងរដូវ ដកដំឡូងមីរបស់ខ្មែរយើងដើម្បីយកទៅលក់ក្នុងដីថៃនោះ គឺឈ្មួញថៃ និងក្រុមទាហ៊ានឃុបឃិតគ្នាធ្វើសកម្មភាពហាមឃាត់កសិផលរបស់ខ្មែរយើងដែលកំពុងយកទៅលក់នៅក្នុងដីថៃនោះតែម្តង៕




































