ខេត្តក្រចេះ៖ អាជ្ញាធរស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុកឆ្លូង បាននាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៧ កន្លែងផ្សេងគ្នា កាលពីព្រឹកថ្ងៃ ២៧ ខែវិច្ចិការ ឆ្នាំ២០១៤នេះ នៅចំណុចព្រែកឈ្នី និងបឹង ខាងក្រោយភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការសាធារណះ ក្រោមវត្តមានឯកឧត្តម ឆាន់ សាផាន់ កាលពីថ្ងៃទី19 ខែវិច្ឆិកា កន្លងទៅ
គឺប្រជាពលរដ្ឋបានលើកឡើងក៍ដូចជាសំណូមពរ ដល់ អាជ្ញាធរ និងមន្ត្រីដែលមាន ការពាក់ពន្ឋ័ ចំពោះឧបករណ៍នេសាទខុសច្បាប់ជាច្រើនដែលកើតមាននៅពាស ពេញនៅក្នុងស្រុកឆ្លូង ។
បន្ទាប់ពីទទួលបានសំណូបពរ ខាងលើនេះ គណះបញ្ជាការឯកភាពស្រុកឆ្លូង លោក សេង ភីណា បានដឹកនាំកម្លាំងចម្រុះស្រុកឆ្លូងចុះបង្ក្រាប បានបាំងប្រួលពាំង ទទឹងចំនួន៧កន្លែង ដែលក្រុមឈ្មួញដាក់នៅតាមព្រែកឈ្នី នៅចំណុចភូមិព្រែក សាម៉ាន់ និងតាមបឹងមួយកន្លែងទៀត នៅក្នុងឃុំព្រែកសាម៉ាន់ ។
ក្នុងនោះសមត្ថកិច្ចរឹបអូសបាន របាំងស្បៃមុង ចំនួន២៤ខ្សែរ ប្រវែង៥ពាន់ម៉ែត្រ លូរស្បៃមុង ចំនួន២៦គ្រឿង បង្គោលចម្រឹងឈើ ឬស្សីចំនួនជិត១ពាន់ដើម ព្រួល ឬស្សីចំនួន ៥៦ផ្ទាំង ដែលមានប្រវែង១៦៨ម៉េត្រ លបឬស្សីចំនួន៣៥គ្រឿង របា ឈើ ឬស្សីជាច្រើនទៀតព្រមទាំងបានចាក់លេងកូនត្រី ចូលទៅក្នុងទឹកវីញ ជាង ៦០គីឡូរក្រាមផងដែរ ។
លោក សេង ភីណា អភិបាលរងស្រុកឆ្លូងបានអោយដឹងថា កម្លាំងរបស់លោក បានធ្វើការពេញមួយថ្ងៃ ដើម្បីរុករកនូវឧបករណ៍សាទជាច្រើប្រភេទ ក្រុមដែលឈ្មួញបានធ្វើសកម្មភាព លួចដាក់នៅទៅតាំងខាងលើ គឺត្រូវបានរើរុះដុតបំផ្លាញ ចោល នៅនិងកន្លែង ។
ចំណែកលោក ប៉ែន ប៊ុនណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលស្រុកឆ្លូងក៍បាន អោយដឹងដែរថា នៅចំណុចទីតាំងខាងលើនេះ មន្ត្រីជំនាញរបស់លោកបានចុះ បង្ក្រាបជាច្រើនដងដែរហើយ តែក្រុមឈ្មួញនៅតែបន្តរសកម្មភាពដ៍ដែល ។




































