​ស្ត្រី​វ័យ​អាយុ​៤៣​ឆ្នាំ​ម្នាក់​ត្រូវ​ពស់ពព្លាក់​ចឹក​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាន់ពេល​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ត្រូវ​សត្វ​ពស់ពព្លាក់​ចឹក​ចំ​ជើង​ខាងឆ្វេង ខ​ណះ​ដែល​រូបគាត់​កំពុងតែ​ច្រូតស្រូវ​ក្នុង​ស្រែ​ក្បែរ​ភូមិ ហើយ​ត្រូវ​បានកូន​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​រឿងនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ​។​

​ ​ស្ត្រី​រងគ្រោះ ឈ្មោះ គឿន អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​និយាយ​អោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ ពេល​គាត់​កំពុងតែ​អោន​ច្រូតស្រូវ​ក៏បាន​ជាន់​ចំ​ពស់ពព្លាក់ តែ​ដក​ជើង​មិនទាន់​ស្រាប់តែ​ពស់​នោះបាន​ចឹក​ចំ​ប្រអប់ជើង​គាត់​។​DSC00429

ភ្លាមៗ​នោះ​ពឹ​ស​ក៏បាន​ជ្រាបចូល​ពេញ​ខ្លួនប្រាណ​របស់គាត់​ធ្វើអោយ​គាត់​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ដោយ​ភ័យ​ផង​ឈឺ​ផង​គាត់​ក៏បាន​ស្រែកហៅ​អោយគេ​ជួយ ពេលនោះ​អ្នកជិតខាង​បានរ​ត់ទៅ​ជួយ​គាត់ និង​អ្នកខ្លះ បាន​ទៅតាម​ប្តី​និង​កូន​របស់ គត់​អោយមក​យក​គា​ត់ទៅ​មន្ទីរពេទ្យ​ខេត្ត​។​ ​DSC00438
​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​បាន​ធូរស្បើយ​ខ្លះ​ហើយ ដោយ​លោកគ្រូ​ពេទ្យ​ខេត្ត បាន​ចាក់​ថ្នាំបន្សាប​ជាតិ​ពឹ​ស​អោយ នេះ​ក៏ដោយ​សារ​ក្រុមគ្រួសារ​យក​ជនរងគ្រោះ​ដែល​ត្រួវ​ពស់​ចឹក​មក កាន់​មន្ទីរពេទ្យ​ខេត្ត​បាន​ទាន់ពេល​៕DSC00430